Toyota ចេញឡានថ្មី តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត All-new Toyota Camry ស៊េរីឆ្នាំ២០២៥ ជម្រើសថ្មីម៉ាសុីនសុាំង ជាមួយតម្លៃលក់ចាប់ពី ២៩ ៩២២ ដុល្លារ ក្នុងទីផ្សារប្រទេសអារ៉ាប់រួម ខណៈជម្រើសម៉ាសុីនកូនកាត់ Hybrid មានតម្លៃលក់ចាប់ពី ៣៣ ៧៣០ ដុល្លារ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform ដំណើរដោយម៉ាស៊ីនសាំង VVTi ចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ១ FWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ Toyota Camry ស៊េរីឆ្នាំ២០២៥ ត្រូវបានភ្ជាប់មកជាស្តង់ដាររួមមាន ចង្កៀងមុខប្រភេទ LED ថាសកង់ស្ព័រទំហំ ១៦ អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto កន្លែងសាកថ្មឥតប្រើខ្សែ រន្ធសម្លេងចំនួន ៦ចំនុច រន្ធម៉ាសុីនត្រជាក់ចំនួន ២ចំនុច។  លើសពីនេះ ក៏ទទួលបានកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ចុងក្រោយបង្អស់ទៀតផង។

គួរបញ្ជាក់ផងថា ចំពោះរថយន្ត Toyota Camry សេរ៊ីឆ្នាំ២០២៥ ដែលត្រូវបានដាក់លក់នៅក្នុងប្រទេសចិនគឺដំណើរដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ ជាមួយតម្លៃលក់ចាប់ពី ២៥ ២៤០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម