Chery Exeed C-DM ប្រើ PHEV អាចបើករបានលើស ១ពាន់គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chery Exeed C-DM ស៊េរីថ្មីចុងក្រោយ ប្រភេទ Plug-in hybrid ដែលមានតម្លៃលក់ចាប់ពី ២៩ ៦០០ ដុល្លារ ដល់ ៣២ ០០០ ដុល្លារនៅឯពិព័រណ៍រថយន្ត Chendu Auto SHow 2024 កំពុងធ្វើឡើងនៅប្រទេសចិន ។

Chery Exeed C-DM ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង M3X platform ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦១០ សេះ និងកម្លាំងរមួល ៩២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៤,៤៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤០០ គីឡូម៉ែត្រនៅពេលចាក់សាំង និងសាកថ្មពេញ ដោយការសាកថ្មល្បឿនលឿនអាចសាកពី ៣០-៨០% ប្រើរយៈពេល ២០នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ត្រូវបានបំពាក់ជាមួយប៉ាណាមុខថ្មី ចង្កៀងមុខ-ក្រោយ LED ឌីស្សាញថ្មី ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ ។ ខណៈនៅផ្នែកខាងក្នុងមានអេក្រង់ទំហំដល់ទៅ ២៤,៦អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម