Toyota និង Subaru កំពុងធ្វើការលើរថយន្តអគ្គិសនីសុទ្ធ EV ថ្មីមួយទៀត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota និងក្រុមហ៊ុនផលិតរថយន្ត Subaru កំពុងចាប់គ្នាក្នុងការអភិវឌ្ឍន៍រថយន្តអគ្គិសនីសុទ្ធថ្មីបន្ថែមបន្ទាប់ពីម៉ូដែល bZ4X និង Subaru Solterra ហើយការផលិតនោះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ ២០២៦ នេះបើយោងតាមគេហទំព័រ Nikkei Asia ។

សម្រាប់រថយន្តនេះ ក្រុមហ៊ុនមិនទាន់បានបញ្ចេញឈ្មោះនៅឡើយទេ ហើយត្រូវបានគេរំពឹងថានឹងដាក់ផលិតនៅឯរោងចក្ររបស់ក្រុមហ៊ុន Subaru ក្នុងប្រទេសជប៉ុន ​ហើយ​មិន​ត្រូវ​បាន​ផលិត​ឡើង​នៅលើគ្រោងឆ្អឹងដូចគ្នាទៅនឹងម៉ូដែលមុននោះទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនីសុទ្ធថ្មីនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនទាំង ២ បានកំណត់គោលដៅក្នុងលក់ឲ្យបានចំនួនគឺចន្លោះពី ១៥ ០០០ គ្រឿង ទៅ ២០ ០០០ គ្រឿងក្នុងមួយខែ ដែលទៅលើទីផ្សារប្រទេសជប៉ុន អឺរ៉ុប រួមទាំងអាមេរិកខាងជើងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម