Tesla ថា ឡានអគ្គិសនីចំនួនទី ៧ លានគ្រឿង របស់ពួកគេបានសម្រេចការផលិតជាផ្លូវការហើយ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla បាននិយាយបញ្ជាក់ថា ពួកគេបានសម្រេចការផលិតរថយន្តអគ្គិសនីចំនួនទី ៧ លានគ្រឿង របស់ពួកគេកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ ដែលនេះ ជាមោទកភាពមួយដ៏អស្ចារ្យមួយសម្រាប់ក្រុមហ៊ុន Tesla ។

បើនិយាយពីប្រវត្តិរបស់ក្រុមហ៊ុន Tesla ពួកគេបានសម្រេចការផលិតរថយន្តអគ្គិសនីទី ១ លានគ្រឿងរបស់ពួកគេនៅក្នុងដើមឆ្នាំ២០២០ បន្ទាប់ចំណាយពេលបង្កើតក្រុមហ៊ុនមួយនេះអស់រយៈពេល ១៦ឆ្នាំ។ ប៉ុន្តែក្នុងរយៈពេល ៤ឆ្នាំបន្តទៀត Tesla បានសម្រេចការផលិតបានរថយន្តទី ៦លានគ្រឿង របស់ពួកគេបន្ថែមទៀត ដែលនេះបានបង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកមួយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា រោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងទីក្រុងសៀងហៃរបស់ក្រុមហ៊ុន Tesla (Gigafactory Shanghai) គឺជាមូលដ្ឋានផលិតសំខាន់មួយ ដែលបានផលិតរថយន្តអគ្គិសនីបានច្រើនបំផុត ពោលរោងចក្រនេះទើបសម្រេចបានការផលិតចំនួន ៣ លានគ្រឿង និងនាំចេញរថយន្តបានចំនួន ១ លានគ្រឿង នៅក្នុងខែតុលា និងខែកញ្ញា ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះ។

ក្នុងនោះ Tesla បានផលិតរថយន្តទី ៤ លានរបស់ខ្លួននៅក្នុងខែមិនា ឆ្នាំ២០២៣ ហើយសម្រេចការផលិតរថយន្តទី ៥ លានគ្រឿន នៅក្នុងខែកញ្ញា ឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម