បំបែកកំណត់ត្រាពិភពលោក បើកបរបានចម្ងាយឆ្ងាយបំផុត ២ ២០៨ គីឡូម៉ែត្រ

[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមសេចក្តីប្រកាសនៅក្នុងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ នេះ របស់ក្រុមហ៊ុន SAIC បាននិយាយថា រថយន្តស៊េរី Roewe D7 DMH ដែលជារថយន្តមួយរបស់ក្រុមហ៊ុនផលិតរថយន្តបុត្រសម្ព័ន្ធរបស់ខ្លួនបានបំបែកកំណត់ត្រាពិភពលោក Guinness World Record ក្នុងនាមជារថយន្ត PHEV ដែលអាចបើកបរបានចម្ងាយឆ្ងាយបំផុត ពោលគឺអាចបើកបរបានចម្ងាយដល់ទៅ ២ ២០៨ គីឡូម៉ែត្រ ឯណ្ណោះ និងមានការប្រើប្រាស់ប្រេងឥន្ធនៈជាមធ្យម ២,៤៩ លីត្រ/១០០គីឡូម៉ែត្រ។

ក្នុងនោះ រថយន្ត Roewe D7 DMH ត្រូវបានចំណាយពេលបើកបបរក្នុងរយៈពេល ៤ថ្ងៃ ដែលត្រូវបានបើកបរពីទីក្រុង Lanzhou ទៅទីក្រុង Urumqi ក្នុងប្រទេសចិន។ ក្នុងអំឡុងពេលនោះ រថយន្តបានឆ្លងកាត់ទីក្រុង Jiayuguan, ទីក្រុង Dunhuang និងទីក្រុង Turpan។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា ទីក្រុង Turpan គឺជាទីក្រុងមួយដែលក្រុមហ៊ុនផលិតរថយន្តចិនទូទៅប្រើប្រាស់ជាកន្លែងដើម្បីធ្វើតេស្ត ឫសាករថយន្តរថយន្តរបស់ពួកគេ ព្រោះទីក្រុងមួយនេះគឺមានសីតុណ្ហភាពក្តៅបំផុត។

ទន្ទឹមនឹងនេះ សម្រាប់ព័ត៌មានលម្អិតអំពីលក្ខខណ្ឌផ្លូវ និងការធ្វើតេស្តមិនត្រូវបានគេបញ្ជាក់នោះទេ ប៉ុន្តែរថយន្តដែលបើកបរនឹងត្រូវប្រឈមនឹងស្ថានភាពខុសគ្នារវាងសីតុណ្ហភាពដល់ ៣០ ដឺក្រេ នៅពេលយប់ និងពេលថ្ងៃ។ ខណៈសីតុណ្ហភាពទាបបំផុតគឺ -8°C ហើយរយៈកម្ពស់មានភាពខុសគ្នារហូតដល់ ១ ៦០០ ម៉ែត្រ។

ចំពោះរថយន្ត Roewe D7 DMH PHEV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបានចំនួន ១១០ សេះ និងកម្លាំងរមួល ១៣៥ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអេឡិចត្រូនិចចំនួន១ អាចផលិតកម្លាំងបានចំនួន ២០១ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ។ លើសពីនេះទៅទៀត រថយន្តនេះ ត្រូវបានបំំពាក់ដោយប្រព័ន្ធ coaxial P1 drive និងប្រអប់លេខ DHT ចំនួន ១វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម