Nissan Frontier ឆ្នាំ២០២១ ដូររាងថ្មីទាំងស្រុង ត្រៀមចេញចុងឆ្នាំនេះ

ថ្វីបើទើបតែបញ្ចេញរថយន្ត Frontier ស៊េរីឆ្នាំ២០២០ កាលពីប៉ុន្មានខែមុន ហើយការផ្ទុះឡើងនៃវីរុសកូរ៉ូណា បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការលក់រថយន្តក្តី ប៉ុន្តែក្រុមហ៊ុន Nissan នឹងនៅតែដើរតាមគម្រោងរបស់ខ្លួន ដោយនឹងបញ្ចេញភីកអាប់ Frontier ជំនាន់ថ្មី នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត។

យោងតាមគេហទំព័រ Autoblog បានឲ្យដឹងថា រថយន្ត Nissan Frontier ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ ហើយវានឹងមានការឌីហ្សាញរូបរាងថ្មីឡើងវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គេបានរំពឹងថា Frontier ជំនាន់ថ្មីនឹងផ្លាស់ប្តូររូបរាងទាន់សម័យជាងមុន ជាមួយនឹងការធ្វើឲ្យប្រសើរនូវប្រព័ន្ធ Aerodynamic និងការកាត់បន្ថយទម្ងន់។ ទោះជាយ៉ាងណា វានៅតែប្រើម៉ាស៊ីនចំណុះ ៣,៦លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១០សេះ ជាមួយប្រអប់លេខអូតូ ៩វគ្គ។ Frontier ថ្មីសន្យាថានឹងផ្តល់ការសន្សំសំចៃប្រេងជាងមុន។

ខណៈតម្លៃរបស់ភីកអាប់នេះមិនទាន់ប្រកាស គេរំពឹងថាវានឹងថ្លៃជាងស៊េរីមុនបន្តិច ដែលចាប់ពី ១៩ ២៩០ដុល្លារ សម្រាប់ប្រភេទ Base Model៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម