លេចធ្លាយគ្រឿងបរិក្ខារខាងក្នុងរបស់ Ford F-150 ឆ្នាំ ២០២១ ច្បាស់ៗ

ខណៈ​ដែល​រថយន្ត​ជា​គូ​ប្រជែង​មាន Chevrolet Silverado និង GMC Sierra ស៊េរី​ថ្មី​ត្រូវ​ពន្យារពេល​ប្រកាស​ចេញ ខាង Ford ឯណេះ​វិញ​គឺ​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ប្រកាស​ចេញ​រថយន្ត F-150 ដែល​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី ដែល​រំពឹង​ថា​ប្រកាស​ចេញ​នា​ចុង​ខែ​មេសា​នេះ។

មុន​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ គេ​អាច​ឃើញ​អំពី​​គ្រឿង​បរិក្ខារ​ខាង​ក្នុង​របស់​រថយន្ត​យ៉ាង​ច្បាស់ៗ ដែល​ឃើញ​ថា​វា​មាន​ការ​ផ្លាស់​ប្ដូរ​កាន់​តែ​ទំនើប​ជាង​មុន មិន​ឲ្យ​ចាញ់​គូ​ប្រជែង​ឡើយ។ នៅ​ពី​ក្រោយ​ចង្កូត​ដែល​ឌីហ្សាញ​ថ្មី គឺ​មាន​បំពាក់​​កុងទ័រ​បង្ហាញ​ប្រភេទ​ឌីជីថល ហើយ​នៅ​ចំ​កណ្ដាល​មាន​អេក្រង់​​កម្សាន្ត​ទំហំ​ធំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កន្លង​ក៏​មាន​លេច​ចេញ​អំពី​ប្រភេទ​ម៉ាស៊ីន​នៃ​ Ford F-150 ឆ្នាំ ២០២១ ដែល​មាន​ដូច​ខាង​ក្រោម ៖

  • ​ម៉ាស៊ីន V6 ៣,៣ លីត្រ កម្លាំង ២៩០ សេះ
  • ​ម៉ាស៊ីន EcoBoost V6 ២,៧ លីត្រ កម្លាំង ៣២៥ សេះ
  • ម៉ាស៊ីន EcoBoost V6 ៣,៥ លីត្រ កម្លាំង ៣៧៥ សេះ
  • ម៉ាស៊ីន V8 ចំណុះ ៥,០ លីត្រ កម្លាំង ៣៩៥ សេះ
  • ម៉ាស៊ីន V6 ចំណុះ ៣,៥ លីត្រ សម្រាប់ F-150 Raptor ដែល​មិន​បាន​ប្រាប់​ពី​កម្លាំង (នៅ​លើ​ម៉ូដែល​ឆ្នាំ ២០២០ វា​មាន​កម្លាំង ៤៥០ សេះ)
  • ម៉ាស៊ីន​ម៉ាស៊ូត V6 ៣,០ លីត្រ មិន​បាន​បញ្ជាក់​អំពី​កម្លាំង​
  • ម៉ាស៊ីន V6 ៣,៥ លីត្រ ភ្ជាប់​នឹង​​ម៉ូទ័រ​អគ្គិសនី មិន​បាន​បញ្ជាក់​អំពី​កម្លាំង​​
ផ្ទាំងផ្សាយពាណិជ្ជកម្ម