[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូ Toyota Land Cruiser ROX concept ដោយដាក់បញ្ចូលក្នុងទម្រង់ជារថយន្ត Pickup បែប Off-Road ថ្មី អាចនឹងបង្ហាញខ្លួននៅឯពិព័រណ៍រថយន្ត SEMA AUTO SHOW 2024 នៅសហរដ្ឋអាមេរិក ។
គំរូភីកអាប់នេះ បានយកចេញពីម៉ូដែល Land Cruiser 250 series ត្រូវបានផលិតនៅស្ទូឌីយ៉ូឌីស្សាញ CALTY របស់ Toyota ដោយជាង ៥០% រថយន្តដើមត្រូវបានរចនាឡើងវិញទាំងស្រុងរួមមាន, ទ្វារ, ឈ្នាន់ជើងផ្នែកចំហៀង, កាងដែកការពារផ្នែកខាងមុខ, ថាសកង់ស្រោបដោយសំបកកង់ក្រាសប្រភេទ Off-road ដំបូល roof-rail ជាមួយភ្លើង LED ជំនួយ រួមទាំងដំបូលបើក-បិទបាន និងទ្វារនៅទីតាំងជួរទី ២ សម្រាប់ភ្ជាប់ជាមួយឃ្លុបក្រោយ ។
លើសពីនេះ វិស្វកររបស់ Toyota បានឌីស្សាទ្វារឃ្លុបខាងក្រោយដែលអាចផ្ទុកកង់ទំនេរ ហើយបានពង្រឹងរចនាសម្ព័ន្ធដើម្បីផ្តល់នៅភាពរឹងមាំ និងហាប់ណែន ព្រមទាំងទទួលបានប្រព័ន្ធជើងក្រោម suspension ថ្មី ប្រភេទ TRD ផងដែរ ៕
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Toyota បានធ្វើការស្រង់មាតិលើបណ្តាញសង្គម ប្រសិនបើមានការចាប់អារម្មណ៍ច្រើនទៅលើគំរូរថយន្ត Pickup ម៉ូដែល Land Cruiser ROX មួយនេះ ទំនងជាអាចចូលរោងចក្រផលិតឆាប់ៗនេះ ៕