យុគ្គសម័យថ្មីនៃការផ្សងព្រេង! ពិធីសម្ភោធជាផ្លូវការនៃទីតាំងលក់រថយន្ត Jeep & RAM Cambodia

ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤] ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក.ដែលជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិនាំចូលនិងចែកចាយជាផ្លូវការ សម្រាប់ម៉ាករថយន្ត Jeep® និង RAM នៅក្នុងប្រទេសកម្ពុជា បានធ្វើការប្រកាសនិងប្រារព្ធពិធីបើកសម្ពោធទីតាំង អគារតាំងបង្ហាញថ្មីរបស់ខ្លួនជាផ្លូវការនៅផ្សារទំនើប Olympia Mall ក្នុងរាជធានីភ្នំពេញនាវេលាព្រឹកមិញនេះ។

ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏​មានជាការតាំងបង្ហាញវត្តមានរបស់ម៉ាកយីហោដ៏ល្បីចំនួនពីររបស់សហរដ្ឋអាមេរិកនៅក្នុងទីផ្សារកម្ពុជាផងដែរ ហើយនេះសរបញ្ជាក់ ពីការយកចិត្តទុកដាក់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក.ក្នុងការនាំមកជូននូវផលិតផលដែលអាចជួយបង្កើនបទពិសោធន៍ពិសេសថ្មីៗ ជូនអតិថិជន និងប្តេជ្ញា​ពង្រីកសក្កានុពលក្នុង វិស័យរថយន្តនៅក្នុងប្រទេសកម្ពុជា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទប់តាំងបង្ហាញរថយន្ត Jeep និង RAM ថ្មីនេះមិនត្រឹមតែជាកន្លែងសម្រាប់អតិថិជនចូលទស្សនា និងទិញរថយន្តថ្មីៗប៉ុណ្ណោះទេ​​ តែទីតាំងនេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវរថយន្ត ដែលមានភាពធន់ និងបច្ចេកវិជ្ជាទំនើបដែលបង្កប់នូវស្មារតីនៃការផ្សងព្រេង។ យីហោ Jeep ផ្តល់អំណាចដល់អ្នកបើកបរឱ្យ “ទៅកន្លែងណាក៏បាន ធ្វើអ្វីក៏បាន” ខណៈពេលដែលរថយន្ត RAM គឺ “សាងសង់ឡើងដើម្បីបម្រើតម្រូវការ” ។ ទាំងនេះហើយជាលក្ខណៈដ៏វិសេសវិសាលរបស់ម៉ាកទាំងពីរនេះ ដែលសាកសម​បំផុតសម្រាប់ប្រជាជនកម្ពុជា។

“ក្រុមហ៊ុន Stellantis ប្តេជ្ញាបង្កើនការបោះជំហានរបស់យើងនៅអាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងម៉ាកល្បីៗដូចជា Jeep និង RAM ដូច្នេះអតិថិជនកាន់តែច្រើនអាចជ្រើសរើសយានយន្តរបស់យើង និងអាចទទួលយកបានបទពិសោធន៍សេវាកម្ម​ថ្មី។ ការបើកសម្ពោធអគារតាំងរថយន្តថ្មីនៅប្រទេសកម្ពុជានេះ ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. នាំឱ្យយើងឈានមួយជំហានឆ្ពោះទៅរកមហិច្ឆតារបស់យើង។ តាមរយៈក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. យើងនឹងអាចពង្រឹងសមត្ថភាពរបស់យើង និងជំរុញភាពជោគជ័យទៅវិញទៅមក បន្ថែមទៀតក្នុងការអភិវឌ្ឍន៍ម៉ាកយីហោទាំងពីរនៅក្នុងប្រទេសកម្ពុជា” ទាំងនេះជាប្រសាសន៍របស់លោក Isaac Yeo Head of Commercial Operations, ASEAN, Stellantis  ។

លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. បានមានប្រសាសន៍ថា “ទីតាំងបង្ហាញរថយន្ត Jeep & RAM ថ្មីរបស់យើងត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងចំពោះគុណភាព និងបំពេញតម្រូវការពេញចិត្តរបស់អតិថិជន។ យើងប្តេជ្ញានឹងផ្តល់ជូនអតិថិជនមិនត្រឹមតែយានជំនិះពិសេសប៉ុណ្ណោះទេ យើងខ្ញុំនឹងផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ក្នុងការទិញដែលមិនអាចប្រៀបផ្ទឹមបានផងដែរ។ យើងខ្ញុំជឿជាក់ថាអតិថិជនគ្រប់រូប សាកសមនឹងទទួលបាននូវភាពរីករាយក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវដែលជ្រើសរើសរថយន្តដែលមានភាពល្បីល្បាយនិងមានគុណភាពល្អ។

កាលពីខែសីហា ក្រុមហ៊ុន Stellantis បានចាប់ដៃគូជាមួយក្រុមហ៊ុន ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. ដើម្បីផ្តល់សេវាកម្មជួសជុលលំដាប់ពិភពលោក។ សកម្មភាពទាំងនេះធានាថា អតិថិជន Stellantis ទាំងអស់នៅក្នុងប្រទេសកម្ពុជានឹងទទួលបានសេវាកម្ម និងការមើលថែរថយន្តលំដាប់អន្តជាតិ ជាមួយអ្នកបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាល និងមានការបញ្ជាក់ខ្ពស់របស់ RMA Cambodia ប្តេជ្ញាផ្តល់សេវាកម្មថែទាំ និងជួសជុលដ៏ពិសេស។ ការប្តេជ្ញាចិត្តនេះនឹងធានានូវសុវត្ថិភាពផ្លូវចិត្តសម្រាប់អតិថិជន Stellantis គ្រប់រូបនៅលើផ្លូវ ។

ស្វែងរកទីតាំង៖

  • ទីតាំងលក់រថយន្ត Jeep & RAM : ជាន់ទី ១, ហាង F1-II, ផ្សារទំនើប Olympia, ផ្លូវហិរញ្ញវត្ថុ 1, ភ្នំពេញ
  • មជ្ឈមណ្ឌលផ្តល់សេវាកម្មថែទាំ និងជួសជុល រថយន្ត Jeep & RAM : មហាវិថីឧកញ៉ា ហ៊ុន នាង កែងមហាវិថីសម្តេច ហ៊ុន សែន ផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម