ទីផ្សាររថយន្តនៅទីក្រុងវូហាន ចាប់ផ្ដើមផ្ទុះឡើងវិញ

ការ​ចុះ​ផ្សាយ​របស់ The Japan Times បាន​បង្ហាញ​ថា​ការ​លក់​រថយន្ត​នៅ​ទីក្រុង​វូហាន​ ដែល​ជា​ប្រភព​ផ្ទុះ​ចេញ​​ជំងឺ​កូវីដ​១៩ បាន​ចាប់​ផ្ដើម​មាន​សញ្ញា​​ផ្ទុះ​ឡើង​វិញ ដោយ​ក្រុមហ៊ុន Audi សង្កេត​ឃើញ​មាន​ការ​កើន​ឡើង​វិញ​លើ​ចំនួន​ទិញ​​រថយន្ត​ដូច​ជា​ម៉ូដែល Audi A3 និង Audi Q5 ជា​ដើម។

ចំនួន​លក់​ប្រចាំ​ថ្ងៃ​របស់ Audi ​និង​ក្រុមហ៊ុន​រថយន្ត​មួយ​ចំនួន​ទៀត​គឺ​មាន​កើន​ឡើង​លើស​មុន​ការ​បិទ​ទីក្រុង​ ត្បិត​ថា​មាន​ការ​រំពឹង​ទុក​ថា​សេដ្ឋកិច្ច​អាច​នឹង​នៅ​ទ្រឹង​​មួយ​រយៈពេល​យូរ​ក្រោយ​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​បាន​ធូរ​ស្បើយ។ វា​អាច​ជា​សញ្ញា​ល្អ​​មួយ ដោយ​ទីផ្សារ​ដទៃ​ទៀត​ពិភពលោក​អាច​នឹង​​ងើប​ឡើង​វិញ​បាន​ភ្លាមៗ ក្រោយ​ពី​ជំងឺ​កូវីដ​១៩​ស្ងប់​ស្ងាត់​ទៅ​វិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​នៅ​ពេល​ដែល​ជំងឺ​កូវីដ​១៩​ចាប់​ផ្ដើម​រាតត្បាត ទីក្រុង​វូហាន​ត្រូវ​បាន​បិទ​ ហើយ​ហាង​លក់​រថយន្ត​ជា​ច្រើន​ក៏​ត្រូវ​បិទ​ទ្វារ​របស់​ខ្លួន​​រហូត​ដល់ ២ខែ​ឯណោះ។ គួរ​ដឹង​រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​ទីក្រុង​វូហាន​ជា​លើក​ដំបូង​នា​ថ្ងៃ​ពុធ ក្រោយ​ពី​ការ​បិទ​រយៈពេល ៧៦ ថ្ងៃ​រួច​មក៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម