Toyota ថា ពួកគេនឹងបង្កើនផលិតកម្មរថយន្តប្រចាំឆ្នាំដល់ ៣ លានគ្រឿង នៅក្នុងទីផ្សារចិន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថា ពួកគេនឹងបង្កើនការវិនិយោគក្នុងទីផ្សារប្រទេសចិន ដោយពួកគេនឹងបង្កើនផលិតកម្មរថយន្តប្រចាំឆ្នាំពី ១,៧៥ លានគ្រឿង ទៅ ៣ លានគ្រឿង ក្នុងមួយឆ្នាំ មុខឆ្នាំ២០៣០។

ចំពោះការបង្កើនផលិតកម្មរថយន្តប្រចាំឆ្នាំនេះ មានគោលដៅដណ្តើមទីផ្សារពីក្រុមហ៊ុនក្នុងស្រុកចិនដែលកំពុងមានប្រជាប្រិយភាព និងមានទីផ្សារលក់កើនឡើងខ្លាំង ដូចជា BYD។ ក្នុងនោះផែនការរបស់ Toyota នឹងរួមបញ្ចូលនូវការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនរបស់ប្រទេសចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា Toyota កំពុងបង្កើតការផលិតរថយន្តជាច្រើនដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេសចិនដែលមានលក្ខណៈពិសេសៗសម្រាប់ទីផ្សារនេះ ដូចជារថយន្តអគ្គិសនី bZ3C ដែលប្រើប្រាស់នូវថ្ម lithium-iron-phosphate battery របស់ BYD ដែលអាចបើកបរបានចម្ងាយពី ៥០០-៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម