បើយោងតាមសារព៌ត័មានរថយន្តប្រចាំប្រទេសអូស្ត្រាលី Drive បាននិយាយថា នៅក្នុងកម្មវិធីសម្ពោធរថយន្ត Toyota LandCruiser Prado នាពេលថ្មីៗនេះ អនុប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Toyota Australia លោក Sean Hanley បាននិយាយបញ្ជាក់ថា ក្រុមហ៊ុន Toyota នឹងធ្វើការដាក់បង្ហាញចេញរថយន្ត EV ថ្មីចំនួន ២ម៉ូឌែល សម្រាប់ទីផ្សារប្រទេសអូស្ត្រាលីនៅចុងឆ្នាំ២០២៦ ឫក៏ក្នុងឆ្នាំ២០២៧។
ទោះជាយ៉ាងណាក៏ដោយលោក Hanley មិនបានបញ្ជាក់ថាម៉ូដែលណាខ្លះនោះទេ ប៉ុន្តែរថយន្ត EV ថ្មីចំនួន ២ម៉ូឌែលនេះត្រូវបានរំពឹងថានឹងជារថយន្តប្រភេទ Urban SUV Concept ដែលបានដាក់បង្ហាញនៅក្នុងឆ្នាំ២០២៣ និងរថយន្ត Toyota Compact Cruiser EV ដែលម៉ូដែលនេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ២០២១ ដែលរថយន្តទាំង២ម៉ូដែលនេះជានឹងក្លាយជាគូរប្រកួតប្រជែងជាមួយរថយន្ត Suzuki Jimny និងរថយន្តដ៏ទៃទៀតរបស់ក្រុមហ៊ុនផលិតរថយន្តគូរប្រកួតប្រជែង។
គួរបញ្ជាក់ថា ទីផ្សារររថយន្តអគ្គិសនីរបស់ Toyota នៅក្នុងប្រទេសអូស្ត្រាលី គឺកំពុងប្រឈមមុខនឹងការរិះគន់ថាមានភាពយឺតយ៉ាវជាងគូប្រកួតប្រជែងដូចជា Tesla, Kia, Hyundai, និង MG គឺដោយសារបច្ចុប្បន្នក្រុមហ៊ុន Toyata បានបញ្ជេញរថយន្តអគ្គសនីចំនួនតែ ១ម៉ូឌែលប៉ុណ្ណោះគឺរថយន្ត Toyota bZ4X នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី៕