Toyota បញ្ចេញម៉ូដែលចុងក្រោយ Supra A90 ផលិតតែ ៣០០គ្រឿងប៉ុណ្ណោះមុនពេលបញ្ចប់ជីវិត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Supra A90 Final Edition ផលិតចំនួនតែ ៣០០គ្រឿងប៉ុណ្ណោះ ដែលជាម៉ូដែលចុងក្រោយ មុនពេលបញ្ចប់ជីវិត សម្រាប់ទីផ្សារប្រទេសជប៉ុន និងអឺរ៉ុប គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ខណៈតម្លៃមិនទាន់បង្ហាញ ។

Toyota Supra A90 Final Edition បំពាក់ម៉ាស៊ីនរបស់ក្រុមហ៊ុន BMW ពោលគឺម៉ាស៊ីនប្រភេទ M Division S58 engine ចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន ៤២៩ សេះ ខ្លាំងជាងមុន ៩៤ សេះ និងកម្លាំងរមួល ៥៧០ ញ៉ូតុនម៉ែត្រ ខ្លាំង ៧០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលចុងក្រោយនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងធ្វើពីអាលុយមីញ៉ូមដូចគ្នាទៅនឹងរថយន្តប្រណាំង GR Supra GT4 ព្រមទាំងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោម suspension ផ្នែកខាងមុខ-ក្រោយ ។ លើសពីនេះ ក៏បានបំពាក់ថាសកង់ទំងន់ស្រាលទំហំ ១៩អ៉ីញផ្នែកខាងមុខ និងទំហំ ២០អ៉ីញផ្នែកខាងក្រោយ ស្រោបដោយសំបកប្រភេទ Michelin Pilot Sport Cup 2 រួមជាមួយនឹងដុំហ្រ្វាំង Brembo ទំហំ ១៩អ៉ីញ​ ក៏ដូចជាកាង spoiler ធ្វើពី carbon-fiber ។

ចំពោះនៅខាងផ្នែកក្នុងមានកៅអីស្ព័រពណ៌ក្រហមស្រោបស្បែកជាមួយ carbon-fiber ខណៈ កៅអីអ្នកដំណើរ និងផ្នែកផ្សេងទៀតនៃកាប៊ីនមានពណ៌ខ្មៅតុបតែងជាមួយស្បែកប្រភេទ Alcantara និងកាបូនផងដែរ  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម