[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jaguar បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ Jaguar Type 01 ប្រភេទ sedan ជាផលិតកម្មដំបូងគេនៃយុគសម័យថ្មី គ្រោងនឹងចូលផលិតកម្ម និងដាក់លក់ជាផ្លូវការនៅឆ្នាំ ២០២៥ ជាមួយតម្លៃលក់ ១៣០ ០០០ ដុល្លារ ។
Jaguar Type 01 ជាប្រភេទរថយន្តអគ្គិសនីសុទ្ធ four-door GT ផលិតឡើងនៅលើគ្រោងឆ្អឹង Jaguar Electric Architecture (JEA) ដែលអាចបើកបរបានចម្ងាយ ៧៧០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ប្រើប្រាស់ការសាកថ្មល្បឿនលឿន ultra-fast charging ដោយសាកត្រឹម ១៥នាទី អាចបើកបរបានចម្ងាយ ៣២១ គីឡូម៉ែត្រ ។
តាមរូបភាព rendering ផ្នែកខាងក្រៅមានលក្ខណៈស្ព័របែបអនាគត ជាមួយលក្ខណៈពិសេសមួយដែលមិនមានកញ្ចក់ចំហៀងស្រដៀងទៅនឹងម៉ូដែលដូចជា Polestar 4 និង Avatr 12។ ខណៈផ្នែកខាងមុខមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ទំហំដល់ទៅ ២៣អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងបែប minimalistic រំពឹងថានឹងបំពាក់គ្រៀងបរិក្ខាដែលមានគុណភាពខ្ពស់ រួមទាំងមុខងារបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើន។ លើសពីនេះ ក៏មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen សម្រាប់បញ្ជាមុខងារទូទៅដាច់ចេញពីគ្នាផងដែរ ៕