ញាក់សាច់! Toyota ជាប់ឈ្មោះជាក្រុមហ៊ុនទី១ ដែលទទួលបានការកក់រថយន្តច្រើនជាងគេនៅក្នុងពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកលើកទី ៤១

កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មានរថយន្តប្រចាំប្រទេសថៃ Toyota Club បាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត Toyota គឺជាក្រុមហ៊ុនទី១ ដែលទទួលបានការកក់រថយន្តច្រើនជាងគេនៅក្នុងពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកលើកទី ៤១ ។

ក្នុងនោះ ក្រុមហ៊ុនមួយនេះបានទទួលបានការកក់រថយន្តចំនួន ២ ២៤៩ គ្រឿង (បើគិតត្រឹមពេលនេះ) ឈរលើកំពូលតារាង និងតាមពីក្រោយដោយក្រុមហ៊ុន BYD និង Honda មានចំនួនកក់ខ្ទង់ ១ ១០០គ្រឿង និងក្រុមហ៊ុន MITSUBISHI និង MG មានចំនួនកក់ខ្ទង់ ៦០០គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកលើកទី ៤១ នេះ គឺធ្វើឡើងនៅក្នុងថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងប្រទេសថៃ និងមានការចូលរួមពីសំណាក់ក្រុមហ៊ុនផលិតរថយន្តចំនួន ៤២ ក្រុមហ៊ុន មកពីប្រទេសចំនួន៩ ក៏ដូចជាក្រុមហ៊ុនម៉ូតូចំនួន ២២ មកពីប្រទេសចំនួន ៧ និងក្រុមហ៊ុនរថយន្តជជុះចំនួន ៥ ។

គួរឲដឹងថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកឆ្នាំ២០២៣ ក្នុងប្រទេសថៃទទួលបានកត់ត្រាកក់រថយន្តសរុបចំនួន ៥៣ ២៤៨ គ្រឿង ហើយរំពឹងថានឹងមានការកើនឡើងក្នុងឆ្នាំ២០២៤ នេះដោយសារមានការចូលរួមពីសំណាក់ក្រុមហ៊ុនផលិតរថយន្ត EV ថ្មីៗរបស់ប្រទេសចិនចំនួន៨ ។

ទន្ទឹមនឹងនេះ ប្រធានសមាគមយានជំនិះអគ្គិសនីថៃលោក Siamnat Panassorn បានរំពឹងថា ពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកលើកទី ៤១ នេះ នឹងទទួលបានអ្នកទស្សនារហូតដល់ ១,៥ លាននាក់ ដែលនឹងបង្កើតប្រាក់ចំណូលជាង ១,៩៤ ពាន់លានដុល្លារ សម្រាប់វិស័យរថយន្តនៅក្នុងប្រទេសថៃ និងបង្កើនទីផ្សារលក់រថយន្ត EV ក្នុងប្រទេសថៃឲមានការកើនឡើងវិញ និងមានកម្រិតខ្ពស់ជាងឆ្នាំមុន បន្ទាប់ពីការលក់រថយន្ត EV មានការថយចុះជាខ្លាំងពោលគឺមានចំនួនលក់តិចជាងឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម