ឡានអគ្គិសនី Avatr 11 ប្រភេទ EREV អាចបើកបរបាន ១ពាន់គីឡូម៉ែត្រ ចេញលក់នៅប្រទេសចិនតម្លៃជិត ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Avatr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីលាយសាំង Avatr 11 EREV ជាមួយតម្លៃលក់ចាប់ពី ៣៨ ៤៣៨ ដុល្លារ ដល់ ៤១ ១៨៤ ដុល្លារនៅទីផ្សារប្រទេសចិន ។

Avatr 11 ដំណើរការដោយជម្រើសថាមពលចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១៤ សេះ និងកម្លាំងរមួល ៣៦៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៩,០៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ១៥នាទី និងចាក់សាំងពេញអាចបើករបានចម្ងាយ ១១០០ គីឡូម៉ែត្រ
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៩២ សេះ និងកម្លាំងរមួល ៦២៩ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៩,០៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ១៥នាទី និងចាក់សាំងពេញអាចបើករបានចម្ងាយ ១០៥០ គីឡូម៉ែត្រ

សម្រាប់ផ្នែកខាងក្រៅភ្ជាប់មកជាមួយប៉ាណាបិទជិត ចង្កៀងមុខ LED បើក-បិទដោយស្វ័យប្រវត្តិ ព្រមទាំងទ្វារអាចបញ្ជាបើក-បិទពីចំងាយ ថាសកង់កង់ស្ព័រទំហំ ២២ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងដល់ផ្នែកម្ខាង ។

ផ្នែកខាងក្នុងមានបំពាក់ជាមួយកុងទ័រព័ត៌មាន Full LCD ទំហំ ១០,២៥ អ៉ីញ, អេក្រង់កំសាន្តបញ្ឈរទំហំ ១៥,៦ អ៉ីញ អាចប្រើប្រព័ន្ធប្រតិបត្តិការ Huawei Hongmen system , អេក្រង់កំសាន្តសម្រាប់អ្នកដំណើរទំហំ ១០,២៥ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ, ឧបករណ៍បំពងសំឡេង ១៤ចំនុច និងប្រព័ន្ធដ៏ទំនើបផ្សេងៗទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម