មកហើយ! The All-New Toyota Urban Cruiser អគ្គិសនីសុទ្ធ ត្រៀមចេញលក់ក្នុងឆ្នាំ២០២៥ ខាងមុខនេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត The All-New Toyota Urban Cruiser ប្រភេទ SUV អគ្គិសនីសុទ្ធ ដោយចែករំលែក DNA ជាច្រើនរបស់ខ្លួនជាមួយនឹងរថយន្ត Suzuki e-Vitara ហើយគ្រោងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារតំបន់អឺរ៉ុប ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

The All-New Toyota Urban Cruiser ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ FWD អាចផលិតកម្លាំងបាន ១៤២ សេះ និងកម្លាំងរមួល ១៨៩ញ៉ូតុនម៉ែត្រ ប្រើកញ្ជប់អាគុយប្រភេទ lithium iron phosphate (LFP) ទំហំ ៤៩គីឡូវ៉ាត់ម៉ោង ផ្តល់ជូូននូវមុខងារ Snow Mode ។
  • ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ FWD អាចផលិតកម្លាំងបាន ១៧២ សេះ និងកម្លាំងរមួល ១៨៩ញ៉ូតុនម៉ែត្រ ប្រើកញ្ជប់អាគុយប្រភេទ lithium iron phosphate (LFP) ទំហំ ៦១គីឡូវ៉ាត់ម៉ោង ផ្តល់ជូូននូវមុខងារ Snow Mode ។
  • ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបាន ១៨២ សេះ និងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ ប្រើកញ្ជប់អាគុយប្រភេទ lithium iron phosphate (LFP) ទំហំ ៦១គីឡូវ៉ាត់ម៉ោង ផ្តល់ជូូននូវមុខងារ Trail Mode ខណៈចម្ងាយបើកបរមិនទាន់ដាក់បង្ហាញចេញនោះឡើយទេ ប៉ុន្តែបើយោងតាមប្រព័ន្ធផ្សព្វផ្សាយប្រចាំចក្រភពអង់គ្លេសបាននិយាយថា រថយន្តនេះ នឹងអាចបើកបរបានចម្ងាយ ៤០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន ១៥០គីឡូវ៉ាត់ម៉ោង។

រថយន្តនេះ នឹងត្រូវបានផលិតឡើងនៅក្នុងប្រទេសឥណ្ឌានៅលើគ្រោងឆ្អឹង EV-dedicated architecture មានប្រវែងតួខ្លួនសរុប ៤ ២៨៥ ម.ម ទទឹង ១ ៨០០ ម.ម កម្ពស់ ១ ៦៤០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅ ត្រូវបានបំផុសគំនិតដោយរថយន្ត Urban SUV Concept ដែលមានការរចនាសាមញ្ញជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED កញ្ចក់ចំហៀងពណ៌ខ្មៅ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ និង ១៩អ៊ីញ និងដៃទ្វារប្រភេទ hidden door handles ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១០,១អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូល Fixed sunroof បាសសម្លេង JBL Premium audio system ភ្លើងបំភ្លឺចំនួន ១២ពណ៌ ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែររួមមាន កាមេរ៉ា ៣៦០ដឺក្រេ ហ្វ្រាំងអូតូ lane-keep assist និង adaptive cruise control ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម