ក្រុមហ៊ុន Subaru ថា រថយន្ត Forester Hybrid ថ្មី នឹងដាក់បង្ហាញចេញក្នុងឆ្នាំ២០២៥

ក្រុមហ៊ុនផលិតរថយន្ត Subaru បានប្រកាសជាផ្លូវការថា រថយន្ត Subaru Forester Hybrid ថ្មីនឹងចេញជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ ចំពោះប្រព័ន្ធ Hybrid ថ្មីនេះ នឹងប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីដែលបានធ្វើឱ្យមានភាពប្រសើរឡើង និងសន្សំសំចៃប្រេងជាងមុន។

សម្រាប់លក្ខណៈពិសេសៗរបស់ប្រព័ន្ធ Hybrid ថ្មីរួមមាន ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤សុីឡាំង និងជម្រើសម៉ូទ័រអគ្គិសនីចំនួន១ និងម៉ូទ័រអគ្គិសនីចំនួន ២ (១ សម្រាប់កង់ និង ១ សម្រាប់ម៉ាស៊ីនភ្លើង)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រព័ន្ធ Hybrid ថ្មីនេះ នឹងមានការប្រើប្រាស់ថាមពលបានប្រសើរជាងមុនចំនួន ២០ភាគរយ បើប្រៀបធៀបនឹងប្រព័ន្ធ Hybrid ចាស់។ ក្នុងនោះ ប្រព័ន្ធថ្មីនេះនឹងប្រើប្រាស់ថ្មទំហំ ១,១ គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីកម្លាំង ១១៨សេះ។

គួរឲដឹងថា តម្លៃសម្រាប់ម៉ូដែល Forester បច្ចុប្បន្ន មានតម្លៃលក់ចាប់ពី ៣១ ២៣០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ខណៈម៉ូដែល Hybrid ថ្មីនេះ ត្រូវបានរំពឹងថានឹងមានតម្លៃខ្ពស់ជាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម