[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការបញ្ជាក់ថា រថយន្ត Toyota Land Cruiser SE ប្រភេទ SUV កៅអី ៣ជួរ ប្រើថាមពលអគ្គីសនីសុទ្ធ អាចនឹងចូលផលិតកម្មនៅឆ្នាំ ២០២៥ ក្នុងរោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក ។
គួរឲ្យថា Toyota Land Cruiser SE ធ្លាប់បាន Toyota ដាក់បង្ហាញជាគំរូរថយន្ត លើកដំបូងកាលពីចុងឆ្នាំ ២០២៣ ជាមួយរូបរាងជាប្រអប់ ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ស្រោបដោយសំបកកង់ក្រាសជាដើម ។
គួរឲ្យដឹងថា បើយោងតាម Toyota បានអះអាង រថយន្តអគ្គីសនីសុទ្ធថ្មី ដែលផលិតនៅក្នុងរោងចក្រ Kentucky plant របស់ខ្លួននៅសហរដ្ឋអាមេរិក និងប្រើប្រាស់នៅកញ្ចប់អាគុយដែលដែលបានអភិវឌ្ឍថ្មីនៅរោងចក្រដែលមានតម្លៃដល់ទៅ ២,១ ពាន់លានដុល្លារ ៕