[បរទេស] ត្រឹមតែ ៤ ថ្ងៃបន្ទាប់ពីការដាក់លក់ជាផ្លូវការនៅ Jimny Nomade នៅក្នុងប្រទេសជប៉ុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Suzuki បាននិយាយថាខ្លួនបានទទួលបានការបញ្ជាទិញទុកមុនប្រហែល ៥០ ០០០ គ្រឿង ព្រមទាំងប្រកាសផ្អាកទទួលកក់ជាបណ្តោះអាសន្ន ដោយសារតម្រូវការច្រើន លើពីសមត្ថភាពផលិតបច្ចុប្បន្នរបស់ខ្លួន។
គួរឲ្យដឹងថា ការចែកចាយរថយន្ត Suzuki Jimny 5-door លើកដំបូងនៅក្នុងប្រទេសជប៉ុន គ្រោងធ្វើឡើងនៅថ្ងៃទី ៣ ខែមេសា ប៉ុន្តែដើម្បីបំពេញតម្រូវការដ៏ធំនាពេលបច្ចុប្បន្ន ក្រុមហ៊ុន Suzuki អាចនឹងលុបចោលព្រឹត្តិការណ៍ដែលបានគ្រោងទុកពីមុនទាំងអស់សម្រាប់ Jimny Nomade នៅក្នុងប្រទេសជប៉ុនផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះ ក៏បាននិយាយថា ខ្លួននឹងធ្វើបច្ចុប្បន្នភាពពេលវេលានៃការបើកទទួលការបញ្ជាទិញទុកមិនឡើងវិញ និងពិចារណាលើការផលិតឲ្យបានឆាប់នាពេលខាងមុខ ៕