រូបភាពជាច្រើននៃរថយន្ត BMW ស៊េរីថ្មីមួយបានលេចចេញលើប្រព័ន្ធអ៊ីនធឺណិត ហើយគេជឿជាក់ច្បាស់ថាជាម៉ូដែល BMW 5-Series ដោយសារតែវាមានលក្ខណៈដូចគ្នាទៅនឹង BMW 5-Series ដែលគេឃើញបើកបរសាកល្បង។
BMW បានធ្វើការកែប្រែផ្ទាំងប៉ាណាខាងមុខរបស់ 5-Series ឲ្យមានទំហំធំជាងមុន មានអំពូលមុខស្រួចជាងមុន និងមានភ្លើងក្រោយរចនាបថថ្មីផងដែរ។ សរុបទៅការផ្លាស់ប្ដូរមុខមាត់ថ្មីនេះធ្វើឲ្យ 5-Series មើលទៅទាន់សម័យ ហើយវាមានអត្តសញ្ញាណដូចជា 3-Series ស៊េរីថ្មីដែរ។
ព័ត៌មានបន្ថែមអំពី BWM 5-Series ជំនាន់ថ្មី នឹងត្រូវបង្ហាញពេល BMW ប្រកាសវាចេញជាផ្លូវការ ហើយការប្រកាសចេញអាចនឹងកើតមានឆាប់ៗនេះ៕