Volkswagen គ្រោងបញ្ចេញ ID.2X ថ្មី នៅឆ្នាំក្រោយដើម្បីជំនួស T-Cross អគ្គិសនី

ក្រុមហ៊ុន Volkswagen បានប្រកាសថា រថយន្ត SUV អគ្គិសនី ID.2X នឹងត្រូវបានបង្ហាញចេញនៅក្នុងព្រឹត្តិការណ៍ IAA Mobility នៅក្នុងទីក្រុង Munich ក្នុងខែកញ្ញានេះ ជាមួយតម្លៃលក់ប្រហែល ៣១ ០០០ ដុល្លារ។

ក្នុងនោះ ID.2X នឹងប្រើនូវម៉ូទ័រអគ្គិសនីចំនួន ១ FWD ផ្គួបជាមួយជម្រើសថ្ម ៣៨ និង ៥៨ គីឡូវ៉ាត់ម៉ោង អាចធ្វើឲ្យរថយន្តដំណើរការប្រហែល ៤៥០ គីឡូម៉ែត្រ។ ចំពោះការរចនា ID.2X នឹងមានការរចនាថ្មីនៅក្នុងផ្នែកខាងក្នុងជាមួយនឹងផ្ទាំងបង្ហាញព័ត៌មានទំហំ ១២,៩ និង ១០,៩ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើយោងតាមលោក Schäfer នាយកប្រតិបត្តិ Volkswagen បាននិយាយថា ក្រុមហ៊ុនរបស់ពួកគេកំពុងផ្តោតទៅលើការអភិវឌ្ឈរថយន្ត EV ដែលមានតម្លៃសមរម្យ ។ ក្រៅពី ID.2X ក្រុមហ៊ុន Volkswagen ក៏មានគម្រោងបង្ហាញរថយន្ត ID.EVERY1 នៅថ្ងៃទី ០៥ ខែមិនា ខាងមុខនេះផងដែរ ដែលត្រូវបានរំពឹងថាមានតម្លៃលក់ប្រហែល ២១ ៣០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម