ក្រោយពីរូបរាងនៃរថយន្តដែលប្រើបើកបរសាកល្បងនៅអឺរ៉ុបបានលេចធ្លាយរួចមក Kia Morning ស៊េរីថ្មីបានលេចធ្លាយនូវការឌីហ្សាញក្នុងប្រទេសកូរ៉េខាងត្បូងដែលជាទឹកដីកំណើតវិញម្ដង។
រូបភាពបានបង្ហាញថា Kia Morning ស៊េរីឆ្នាំ ២០២១ មានការផ្លាស់ប្ដូរផ្ទាំងប៉ាណា រចនាបថចង្កៀងថ្មីទាន់សម័យ ហើយអំពូលបំភ្លឺពេលថ្ងៃមានរចនាបថដូចជាលើរថយន្ត Kia Stinger និង Cerato ដែរ។ ចំណែករូបរាងខាងក្រោយក៏មានការផ្លាស់ប្ដូរដែរ ជាពិសេសកាងខាងក្រោម។
ម៉ាស៊ីន Kia Morning នឹងនៅតែមានជម្រើសដូចបច្ចុប្បន្នគឺ ទំហំ ១លីត្រ ៣ស៊ីឡាំង កម្លាំង ៦៧សេះ និងជម្រើសទំហំ ១,២៥លីត្រ ៤ស៊ីឡាំង កម្លាំង ៨៤សេះ។ ម៉ូដែលថ្មីនេះអាចនឹងមានបន្ថែមម៉ាស៊ីនថ្មីមួយទៀតប្រភេទ Turbocharged ចំណុះ ១លីត្រ កម្លាំង ១០០សេះ៕