
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda Accord ស៊េរីឆ្នាំ ២០២៦ មុខមាត់ថ្មី ដែលជាការផលិតរួមគ្នាជាមួយក្រុមហ៊ុន GAC គ្រោងនឹងចេលក់នៅទីផ្សារប្រទេសចិន ក្នុងឆ្នាំ ២០២៥ នេះ ខណៈតម្លៃ ក្រុមហ៊ុនមិនទាន់បង្ហាញទេ ។
Honda Accord ស៊េរីថ្មីចុងក្រោយ ទទួលបានជម្រើសថាមពលម៉ាស៊ីនចំនួន ២ រួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៩ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ
- ប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ផ្គួបនឹងអាគុយ ផ្តល់ចម្ងាយនៃបើកបរបាន ១០៦ គីឡូម៉ែត្រ
សម្រាប់រូបរាងផ្នែកខាងក្រៅរបស់ រថយន្តប្រភេទ sedan នេះ ទទួលបានការឌីស្សាញថ្មីទៅ ប៉ាណាមុខ រួមទាំងចង្កៀងមុខ LED លេងការឌីស្សាញស៊ីគ្នានៅនឹងប៉ាណា ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងចង្កៀងក្រោយ LED ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មិនមានអ្វីផ្លាស់ប្តូរនោះទេ ដោយបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១៥អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥អ៉ីញ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold ផងដែរ ៕