Kia ប្រកាសចេញ EV9 ជម្រើស Standard ជាផ្លូវការ តម្លៃខ្ទង់ ៤មុឺនដុល្លារ នៅក្នុងស្រុក អាចរត់បានជិត ៤០០គ.ម

ក្រុមហ៊ុន Kia បានប្រកាសធ្វើការបើកការបញ្ជាទិញរថយន្តអគ្គិសនី Kia EV9 ជាផ្លូវការ សម្រាប់ជម្រើស Standard ដែលជាជម្រើសថ្មីបំផុតក្នុងត្រកូល SUV អគ្គិសនីរបស់ខ្លួន។

ចំពោះរថយន្តនេះ បំពាក់ដោយថ្មទំហំ ៧៦,១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៧៤ គីឡូម៉ែត្រ ក្នុងការសាកពេញម្តង (ផ្អែកលើស្តង់ដាររបស់កូរ៉េ)។ សម្រាប់ជម្រើស Standard នេះត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ដែលស្វែងរករថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសសម្រាប់អ្នករស់នៅទីក្រុង និងអ្នកមានគ្រួសារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា រថយន្ត EV9 ជម្រើស Standard នេះ មានតម្លៃលក់ខ្ទង់ ៦៤,១២ លានវ៉ុន ឫ ៤៤ ៨០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ខណៈនៅទីផ្សារអឺរ៉ុប និងអាមេរិក នឹងដាក់លក់បន្ទាប់ពីការប្រកាសចេញជាផ្លូវការនៅទីផ្សារកូរ៉េនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម