Toyota បញ្ចេញឡាន EV ថ្មី សាកម្តងរត់បាន ៦០០គ.ម

ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសដាក់បង្ហាញចេញនូវរថយន្ត Toyota C-HR+ ដែលរថយន្តអគ្គិសនីថ្មីរបស់ខ្លួន ហើយគ្រោងប្រកាសចេញលក់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៦ ខណៈតម្លៃមិនទាន់បង្ហាញចេញនៅឡើយទេ។

ចំពោះ Toyota C-HR+ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-TNGA 2.0 មានប្រវែងគម្លាតកង់ ២ ៧៥០ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD ផលិតកម្លាំងបាន ១៦៥ សេះ ផ្គួបជាមួយអាគុយទំហំ ៥៧,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ជាន់ស្ទុះពី ០ ទៅ ១០០ គ.ម/ម៉ោង ប្រើពេល ៨,៦ វិនាទី។
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD ផលិតកម្លាំងបាន ២២១ សេះ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ជាន់ស្ទុះពី ០ ទៅ ១០០ គ.ម/ម៉ោង ប្រើពេល ៧,៤ វិនាទី។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD ផលិតកម្លាំងបាន ៣៣៩ សេះ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ជាន់ស្ទុះពី ០ ទៅ ១០០ គ.ម/ម៉ោង ប្រើពេល ៥,២ វិនាទី។

សម្រាប់ការរចនាផ្នែកខាងក្រៅ និងខាងក្នុង មានរចនារូបរាងស្រដៀងគ្នាទៅនឹង C-HR និង bZ4X ខណៈព៌ត័មានលម្អិតផ្សេងៗទៀតខាងក្រុមហ៊ុនមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម