
ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសផ្លាស់ប្តូរជំហានថ្មីមួយក្នុងការប្រកួតប្រជែងនៅទីផ្សាររថយន្តអគ្គិសនី (EV) បន្ទាប់ពីបានផ្តោតលើការអភិវឌ្ឍ និងផលិតរថយន្តកូនកាត់ (hybrid) ក្នុងរយៈពេលអស់ច្រើនឆ្នាំ។
ក្នុងនោះ ក្រុមហ៊ុនមួយនេះ បានប្រកាសចេញនូវគម្រោងផែនការក្នុងការផលិតរថយន្ត Toyota Yaris EV នៅចុងទសវត្សរ៍នេះ ខណៈពេលបច្ចុប្បន្នក្រុមហ៊ុននឹងផ្តោតលើការផលិតរថយន្ត EV ប្រភេទ SUV, Pickup និងរថយន្ត EV ថ្មីៗជាច្រើន ដោយរួមបញ្ចូលទាំងម៉ូដែល bZ4X, C-HR+ EV និង Urban Cruiser ។
គួរឲដឹងថា នៅក្នុងរយៈពេល ២០២៦ ខាងមុខ ក្រុមហ៊ុន Toyota ក៏មានគម្រោងបញ្ចេញរថយន្ត SUV និង Pickup EV ថ្មីរបស់ខ្លួនផងដែរ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla និង BYD ៕