Lamborghini Huracan EVO RWD Spyder ដែលជារថយន្តម៉ូដែលថ្មីរបស់ក្រុមហ៊ុនរថយន្តអ៊ីតាលី បានបង្ហាញមុខជាផ្លូវការតាមរយៈកម្មវិធីបង្ហាញលើអនឡាញ ដែលមានគាំទ្រនូវបច្ចេកវិទ្យា AR សម្រាប់ការទស្សនាជាលើកដំបូងបំផុត។
រថយន្តម៉ូដែលថ្មីនេះគឺមានតម្លៃ ២២៩ ៤២៨ ដុល្លារនៅសហរដ្ឋអាមេរិក ដែលជាតម្លៃមិនទាន់គិតបញ្ចូលពន្ធនៅឡើយ។ អតិថិជននឹងទទួលបានរថយន្តថ្មីនេះជិះនៅអំឡុងត្រីមាសទី ៣ ឆ្នាំ ២០២០ នេះតែម្ដង។
រថយន្ត Huracan EVO RWD Spyder គឺមានបំពាក់ម៉ាស៊ីន V10 ចំណុះ ៥,២លីត្រ ដែលមានកម្លាំង ៦០២ សេះ, ប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់ក្រោយ (RWD), ប្រើប្រអប់លេខ ៧ វគ្គ និងមានល្បឿនអតិបរមា ៣២៤ គ.ម/ម៉។
រថយន្តនេះមានទម្ងន់ត្រឹម ១ ៥០៩ គីឡូក្រាមប៉ុណ្ណោះ ដោយជាមួយទម្ងន់ស្រាល និងម៉ាស៊ីនកម្លាំងខ្លាំងនេះអាចឲ្យវាស្ទុះបានលឿន ពោលអាចស្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេល ៣,៥ វិនាទី និងពី ០-២០០ គ.ម/ម៉ ប្រើពេលត្រឹម ៩,៦ វិនាទី។
បើប្រៀបនឹងបងប្អូនរបស់វាដែលជា Huracan AWD គេឃើញថាប្រភេទ RWD នេះគឺមានបំពាក់នូវកាងមុខដែលមានព្រុយត្រីនៅចំកណ្ដាលរាងតម្រៀបជាផ្ដេក, មានកាងក្រោយកម្ពស់ខ្ពស់ពណ៌ខ្មៅរលោង និងបំពង់ស៊ីមាំងថ្មីផងដែរ៕