ការប្រកួតមួយរវាង BMW M8 Gran Coupe និង Porsche Taycan Turbo S ត្រូវបានបង្កើតឡើង ដោយជាការប្រកួតបើកបរលើទីលានប្រណាំងរថយន្តនៅភាគខាងជើងអាល្លឺម៉ង់ ចង់ដឹងថារថយន្តណាអាចបើកដល់ទីលឿនជាង។
BMW M8 Gran Coupe ជារថយន្តប្រើម៉ាស៊ីនសាំង ដែលមានម៉ាស៊ីនចំណុះ ៤,៤លីត្រ ៨ស៊ីឡាំង ជាមួយ Dual Turbocharger កម្លាំង ៦១៦សេះ ដែលភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ។ វាប្រើប្រព័ន្ធបើកបរវិលកង់ទាំងបួន ដែលអាចបង្កើនសន្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេល ៣,២ វិនាទី និងល្បឿនអតិបរមា ៣០៥ គ.ម/ម៉។
ចំណែកខាង Porsche Taycan Turbo S គឺជារថយន្តអគ្គិសនី ដោយជាមួយការដំណើរការមុខងារ Overboost វាអាចបញ្ចេញកម្លាំងបាន ៧៥០សេះ។ ផ្អែកតាម Porsche បានប្រាប់ឲ្យដឹងថារថយន្តនេះអាចរត់ពី ០-៩៦ គ.ម/ម៉ ក្នុងពេល ២,៦វិនាទី និងល្បឿនអតិបរមា ២៦០ គ.ម/ម៉។
ចង់ដឹងថារថយន្តណាអាចបើកបរដល់ទីនៅលើទីលានប្រណាំងដោយប្រើពេលតិចជាងគេ ទស្សនាវីដេអូខាងក្រោម ៖