
[បរទេស] កាលពីពេលថ្មីនេះៗ រូបភាព Render របស់រថយន្ត Toyota Corolla Cross ស៊េរីឆ្នាំ ២០២៦ មានការបង្ហោះចែកចាយនៅបណ្តាញសង្គម Social Media ដែលចេញពីក្រុមអ្នកឌីស្សាញមានឈ្មោះថា Theottle ។
តាមរូបភាពនេះ បានបង្ហាញពីផ្នែកខាងក្រៅ ដែលមើលទៅមានការទទួលបានផ្តាស់ប្តូរឌីស្សាញថ្មី ដោយផ្នែកខាងមុខមានប៉ាណាបិទជិត អបដោយចង្កៀងមុខ LED រាងស្លីម ខណៈតួខ្លួនទាំងមានភាពស្រដៀងគ្នាទៅនឹងម៉ូដែល Toyota Urban Cruiser EV ។
មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះ ត្រូវបានគេរំពឹងថា អាចផលិតនៅលើគ្រោងឆ្អឹង TNGA-C platform ហើយបន្តប្រើប្រាស់ម៉ាស៊ីនចំហេះខាងក្នុង ICE ដែលមានចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ជំនាន់ក្រោយរបស់ Toyota ។ លើសពីនេះ ក៏អាចផ្តល់ជូននៅជម្រើសកូនកាត់ Hybrid, Plug-in hybrid ផងដែរ ។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តនេះ គ្រាន់តែជាការ Rendering ប៉ុណ្ណោះ ខណៈ Toyota មិនទាន់បញ្ចេញព័ត៌មានលម្អិតអ្វីទាក់ទងនឹងរថយន្តនេះនៅឡើយទេ ៕