
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តក្រុងសៀងហៃឆ្នាំ ២០២៥ ក្រុមហ៊ុន Mercedes-Benz បានបង្ហាញពីគម្រូរថយន្ដនាពេលអនាគតរបស់ខ្លួនម៉ូឌែល Mercedes-Benz Vision V ជាប្រភេទរថយន្ត MPV ដោយផ្នែកខាងក្នុងបានរចនាតាមលំនាំរថយន្ដ Limousine ។
រថយន្តគឺជាការបំផុសគំនិតចុងក្រោយបំផុតរបស់ក្រុមហ៊ុន Benz បំពាក់ជាមួយការរចនា “Private Lounge” ដែលផ្ដល់នូវការកំណត់ជូននូវរស់និយមថ្មី ក្នុងការបើកបរជិះកម្សាន្តប្រកបដោយភាពប្រណីត ផាកសុខភាព សុីវីល័យ ផ្ដោតសំខាន់លើអ្នករួមដំណើរនៅផ្នែកខាងក្រោយជាពិសេស។
រថយន្ដ Mercedes-Benz Vision V រចនាមកសម្រាប់ឥស្សរជនសំខាន់ៗ ជាពិសេសមហាសេដ្ឋីតែម្ដង។ បើនិយាយពីផ្នែកខាងក្រៅ រថយន្ត Vision V គឺជាការរចនាប្លែក ជារូបរាងបែបរថយន្តនាពេលអនាគត។ ការេចនារួមបញ្ចូលទាំងភាពទំនើបទាន់សម័យហើយផ្ដោតសំខាន់លើប្រព័ន្ធលំហូរខ្យល់ (aerodynamic) អ្វីកាន់តែពិសេសគឺទ្វារទាំងអស់អាចបញ្ជាបិទបើកអូតូ។ រថយន្ដនេះត្រូវបានបំពាក់ដោយក្រូម៉េ និងភ្លើង LED ទាំងផ្នែកខាងមុខនិងខាងក្រោយ។ ជាមួយការរចនាបែបនេះ ពិតជាមានភាពទាក់ទាញខ្លាំងៅរថយន្តទាំងពេលឈប់ស្ងៀម និងពេលកំពុងធ្វើដំណរ ហើយលើសពីនេះ កង់ទំហំ ២៤ អុីញរបស់វាក៏មានធាតុ LED ។
ចំពោះផ្នែកខាងក្នុងរថយន្ត Vision V មានរចានមកជាមួយកញ្ចក់ធ្វើឲ្យផ្ទៃខាងក្នុងមើលទៅភ្លឺថ្លា ហើយបំពាក់មកជាមួយស្បែក Nappa ពណ៌ស អាលុយមីញ៉ូមនិងបន្ថែមមកជាមួួយឈើប្រណីត។ រថយន្ដនេះរចនាមកផ្ដោតសំខាន់លើ អ្នករួមដំណើរនៅផ្នែកខាងក្រោយ ប៉ុន្តែតំបន់អ្នកបើកបរក៏ខាងមុខក៏មានលក្ខណៈទំនើបដូចគ្នា ដោយបំពាក់មកជាមួយអេក្រង់ Superscreen ដែលលាតសន្ធឹងពីសសរម្ខាងទៅសសរម្ខាងទៀតនៅផ្នែកខាងមុខ។
នៅផ្នែកខាងក្រោយ រថយន្ដបំពាក់ជាមួយកៅអីរតែ២ប៉ុណ្ណោះ ដែលផ្ដោតសំខាន់លើឯកជនភាពរបស់អ្នកធ្វើដំណើត ដោយមានកញ្ចក់ខណ្ឌបែងចែងបរិវេនខាងមុខនិងក្រោយជា២កន្លែងផ្សេងគ្នា។ ចំពោះកៅអីទាំងខាងមុខនិងខាងក្រោយ បានរចនាដូចគ្នាខ្នើយតូចៗរួមបញ្ចូលគ្នា ខណៈកៅអីនៅផ្នែកខាងក្រោយបញ្ជាបត់បានរៀបស្មើដូចកៅអី First Class នៅក្នុងយន្តហោះ ដោយប្រើប្រាស់ការបញ្ជាដោយសម្លេង។
ចំពោះកុងសូលកណ្ដាលឬកន្លែងដាក់ដៃនៅផ្នែកខាងក្រោយអាចបត់បាន អ្វីដែលពិសេសវាត្រូវបានភ្ជាប់មកជាមយយ ក្ដារអុក ខណៈដៃទ្វារ ភ្ជាប់មកជាមួយទូកញ្ចក់ខាំងសងខាងនៅលើជញ្ជាំងអាចប្រើសម្រាប់ផ្ទុកអីវ៉ាន់បាន ក្នុងទូនោះក៏បន្ថែមមកជាមួយគ្រាប់អុកដែលត្រូវបានឆ្លាក់យ៉ាងស្រស់ស្អាត។
ចំណុចពិសេសបំផុត (pièce de résistance) រថយន្ដនេះបានបំពាក់មកជាមួយអេក្រង់ដល់កម្សាន្ដដ៏ធំសម្បើម នៅផ្នែកខាងក្រោយមានទំហំរហូតដល់ ៦៥អុីញ ហើយអាចបញ្ជាទម្លាក់ចុងក្រោមបានថែមទៀត។ នៅផ្នែកខាងក្រោយនេះក៏បានបំពាក់មកដៃហ្គេម រួមជាមួយម៉ាស៊ីនបញ្ចាំងរូបភាពចំនួន ៧កន្លែងដែលស្ថិតនៅលើពិដាន និងកម្រាលឥដ្ឋ ដើម្បីបញ្ជូលរូបភាពទៅកញ្ចក់បង្អួចចំហៀង នៅពេលលេងរូបភាពក៏បង្ហាញនៅកញ្ចក់ជំហៀង មើលទៅកាន់តែអស្ចារ្យ។
ក្រុម Mercedes ថាខ្លួននិងអភិវឌ្ឍអេក្រង់កម្សាន្ដនេះអាចត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពគ្រប់ប្រភេទ ចាប់ពីការហៅជាវីដេអូសម្រាប់ធ្វើការ រហូតដល់ការទិញទំនិញ និងច្រៀងខារ៉ាអូខេ។ Mercedes-Benz Vision V បំពាក់មកជាមួយឧបករណ៍បំពងសំឡេង Dolby Atmos ចំនួន ៤២គ្រាប់ ផ្តល់នូវកម្រិរសម្លេងដ៏ពីរោះ ដើម្បីស៊ីគ្នាអេក្រង់កម្សាន្ដកម្រិត 4K ។