ថ្មីៗនេះ ក្រុមហ៊ុន Isuzu បានបញ្ចេញភីកអាប់ D-Max XTR ប្រភេទ Color Edition ថ្មី ដែលមានរហូតដល់ ៤ពណ៌ គឺ ពណ៌ស (Splash White), ទឹកប្រាក់ (Titanium Silver Met) ប្រផេះ (Obsidian Grey Mica) និងខ្មៅ (Cosmic Black Mica)។
រថយន្តភីកអាប់ D-Max XTR Color Edition ថ្មីនេះនឹងត្រូវផលិតមានចំនួនកំណត់ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនាពេលកក្រោយ។
XTR Color Edition ពិសេសនេះត្រូវបានតុបតែងយ៉ាងទាក់ទាញ និងមើលទៅរឹតតែកាចជាងម៉ូដែល D-Max ធម្មតា។ វាបំពាក់យ៉ាន់ Alloy ១៧អ៊ីញ និងសម្បកកង់ Pirelli Scorpion All-Terrain Plus, ឈ្នាន់ចំហៀង, គម្របកញ្ចក់ពណ៌ខ្មៅ, ដៃទ្វារពណ៌ខ្មៅ និង កញ្ចក់ក្រោយពណ៌ខ្មៅ ផងដែរ។
ចំណែកឯកាប៊ីនខាងក្នុងវិញ វាមានបំពាក់កៅអីស្បែកមានមុខងារកម្តៅ រំលេចដោយថ្នេរដេរពណ៌បៃតងយ៉ាងស្រស់ស្អាត។
រថយន្តនេះក៏ទទួលបានការអាប់ដេតប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធបូម ដែលជួយឲ្យវាឈរផុតពីដីខ្ពស់ រហូតដល់ទៅ ២៥០មីល្លីម៉ែត្រ ល្អសម្រាប់ការបើកបរ Off-road៕