Tesla បញ្ចេញ​កញ្ចប់​អាប់ដេត​តម្លៃ ២ពាន់ដុល្លារ ធ្វើឲ្យរថយន្ដ Model Y ជាន់ស្ទុះជាងមុន

ក្រុមហ៊ុន Tesla កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​អាប់ដេត​តាម​ប្រព័ន្ធ (over-the-air) ដើម្បី​ដាក់​ចេញ​មុខងារ​ថ្មី​មួយ។ មុខងារ​ថ្មីនេះ​តម្លៃ ២ ០០០ដុល្លារ​ ​មាន​ឈ្មោះ​ថា Acceleration Boost គឺ​អាច​រក​ទិញបាន​ដោយ​ផ្ទាល់​តាមរយៈ​កម្មវិធី Tesla app ប្រើដើម្បីបង្កើមន ថាមពល​បន្ថែមលើ​រថយន្ត Model Y Juniper ដែល​ត្រូវ​បាន​កែលម្អ​ថ្មី។

New Tesla Model Y (Juniper) 2025: Features, Price, & Release Date | The Electric Car Scheme​កញ្ចប់​​អាប់ដេត​នេះអាច​បង្កើន​កម្លាំង​ប្រមាណ ១០០សេះ បន្ថែម​ធ្វើរថយន្ដ Tesla Model Y អាចបើកបរកាន់តែលឿន ដើម្បីយកឈ្នះគូប្រជែងរបស់ខ្លួន។ កញ្ចប់ Acceleration Boost ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ស្ពាន​ឆ្ពោះ​ទៅ​កាន់ការបំពាក់លើ​ម៉ូឌែល Model Y Performance នា​ពេល​អនាគត។

ជាកញ្ចប់អាប់ដេតនេះ វា​នឹង​កាត់បន្ថយ​ពេល​វេលា​បង្កើន​ល្បឿន ដែលរថយន្ដនេះជាន់ស្ទុះពីកុងទ័រ ០-១០០ គ.ម/ម៉ោង ប្រើពេល ៤.៦ វិនាទី មក​ត្រឹម​តែ ៤.២ វិនាទី​ប៉ុណ្ណោះ។ ការ​អាប់ដេត​នេះ​ក៏​មាន​សម្រាប់ Model Y ជំនាន់​មុន​ផងដែរ ហើយ​គឺ​ជា​មុខងារ​ស្តង់ដារ​លើ​ម៉ូដែល Launch Edition ថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla's fastest SUV in Australia returning later this year

នេះ​ជា​យុទ្ធសាស្ត្រ​ទីផ្សាររបស់ Tesla ក៏ដូចជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេងទៀត​ធ្លាប់បានធ្វើរឿងស្រដៀងគ្នាបែបនេះដែរ។ ពួកគេ​បាន​ផ្តល់​ជម្រើស​ដូចគ្នា​នេះ​ដល់ Model Y ជំនាន់​ចាស់​ផងដែរ ហើយ​គេ​ជឿជាក់​ថា​អត្រា​អ្នក​ទិញ (take rate) គឺ​ខ្ពស់​គួរសម​សម្រាប់​ការលល់កញ្ចប់​អាប់ដេត​បែប​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម