ពេលនេះម៉ូដែល Lexus ដែលមានតម្លៃធូរជាងគេបំផុតនោះគឺ Lexus UX ដែលមានតម្លៃចាប់ពី ៣២ ៣០០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក។
ប៉ុន្តែបើតាមវិបសាយចិន Autohome បានឲ្យដឹងថាត្រកូលរថយន្ត Lexus នឹងមានការផ្លាស់ប្ដូរបន្ថែមទៀត ដោយ Lexus កំពុងត្រៀមរថយន្ត SUV ទំហំតូចជាងនេះដែលឲ្យឈ្មោះថាម៉ូដែល BX។ រថយន្ត BX នេះត្រូវបានគេជឿជាក់ថានឹងប្រើប្រាស់គ្រោងឆ្អឹងដូចជា Toyota Yaris Cross ឆ្នាំ ២០២១ ដែលទើបប្រកាសចេញ។
ការចុះផ្សាយរបស់វិបសាយខាងលើនិយាយថា BX អាចនឹងប្រកាសចេញនាឆ្នាំ ២០២៣ ហើយវានឹងមានប្រើប្រាស់រចនាបថខ្លះៗរបស់ UX ប៉ុន្តែនឹងមិនមានកម្ពស់ខ្ពស់ដូចជា Toyota Yaris Cross នោះឡើយ។ ចំពោះម៉ាស៊ីនរបស់វាវិញអាចជាប្រភេទ Hybrid ដែលប្រើម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនី៕