BMW M8 ពិសេសនេះ អាចស្ទុះដល់ ១០០គ.ម/ម៉ ប្រើពេលត្រឹម ២,៦វិនាទី

Manhart Performance ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ខាង​កែច្នៃ​​ប្រព័ន្ធ​ម៉ាស៊ីន​រថយន្ត​​ដ៏​ល្បី​មួយ បាន​បង្ហាញ​ចេញ​នូវ​​រថយន្ត​ MH8 800 កែច្នៃ​ចេញ​ពី​ BMW M8 Competition Coupe ដែល​អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម​ ២,៦វិនាទី។

បន្ថែម​ពី​នេះ MH8 800 អាច​ស្ទុះ​ពី ១០០ – ២០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម ៥,៧វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣១១ គ.ម/ម៉។ ជា​មួយ​ល្បឿន​នេះ​អាច​ឲ្យ​វា​ក្លាយ​ជា​ M8 Competition Coupe ដែល​មាន​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បី​ទទួល​បាន​សមត្ថភាព​នេះ​ក្រុម​ការងារ​របស់​ Manhart បាន​បំពាក់​នូវ​​ឧបករណ៍​ Turbocharger ថ្មី និង​កែ​សម្រួល​ Software នៃ ECU របស់​ម៉ាស៊ីន​ចំណុះ ៤,៤លីត្រ ប្រភេទ Twin-Turbo V8 ​ដែល​មាន​បំពាក់​មក​ស្រាប់​លើ​ M8 Competition Coupe។ ម៉ាស៊ីន​ដើម​របស់​ M8 Competition Coupe អាច​ផលិត​កម្លាំង​បាន ៦១៦សេះ ប៉ុន្តែ​ជា​មួយ​ការ​កែ​សម្រួល​ថ្មី​វា​អាច​បង្កើត​កម្លាំង​បាន ៨១១​សេះ។

ខាង​ក្រោម​ជា​វីដេអូ​បង្ហាញ​អំពី​សមត្ថភាព​របស់​ MH8 800 ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម