
ក្រុមហ៊ុនផលិតរថយន្ត SGMW បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត MPV សេរ៊ីថ្មីរបស់ខ្លួនហើយ មានឈ្មោះថា Wuling Xingguang 730 ប្រភេទ ៧កៅអី ហើយគ្រោងប្រកាសចេញជាផ្លូវការនៅក្នុងពេលឆាប់នេះ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩១០ ម.ម ទទឹង ១ ៨៥០ ម.ម កម្ពស់ ១ ៧៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩១០ ម.ម ដំណើរការដោយ៖
- (BEV) ម៉ូទ័រអគ្គីសនីចំនួន ១ ផលិតកម្លាំងបាន ១៣៤ សេះ មានល្បឿនអតិបរមា ១៦០គ.ម/ម៉ោង
- (ICE) ម៉ាសុីនសាំងចំណុះ ១,៥លីត្រ ផលិតកម្លាំងបាន ១៧៤ សេះ មានល្បឿនអតិបរមា ១៨០គ.ម/ម៉ោង
- (PHEV) ម៉ាសុីនសាំងចំណុះ ១,៥លីត្រ ផលិតកម្លាំងបាន ១០៤ សេះ និងម៉ូទ័រអគ្គីសនី (កម្លាំងមិនទាន់បញ្ជាក់) មានល្បឿនអតិបរមា ១៨០គ.ម/ម៉ោង

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ រថយន្តនេះ ទទួលបានការឌីស្សាញថ្មី ដោយមានប៉ាណាមុខបិទជិតសម្រាប់ជម្រើសប្រើអគ្គិសនីសុទ្ធ ចង្កៀងមុខ-ក្រោយ LED ចំនួន ២ជាន់ ត្រួតសុីគ្នា ព្រមទាំងប្រើប្រាសនូវថាសកង់ស្ព័រទំហំ ១៧អ៊ីញ និងកាង Spoiler ជាប់ដំបូលលយចេញមកក្រៅជាដើម។ ចំពោះព័ត៌មាននៅផ្នែកខាងក្នុង និងតម្លៃវិញ មិនទាន់បង្ហាញចេញនៅឡើយទេ៕
