Toyota bZ3X នាំចេញលើកដំបូង នៅប្រទេសមួយនេះ តម្លៃដល់ទៅជិត ៥ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញជាលើកដំបូងនៅរថយន្តអគ្គិសនីសុទ្ធ bZ3X ស៊េរីថ្មីចុងក្រោយ នៅទីផ្សារប្រទេស Ethiopia ដែលស្ថិតនៅតំបន់អាហ្រ្វិកខាងកើត មានតម្លៃលក់ដល់ទៅ ៤៨ ០០០ ដុល្លារឯណ្ណោះ ខណៈតម្លៃនៅប្រទេសចិនត្រឹមតែ ១៧ ៩០០ ដុល្លារប៉ុណ្ណោះ ។

យោងតាមក្រុមហ៊ុន Birr Metrics រថយន្ត Toyota ថ្មីនេះត្រូវបង់ពន្ធគយចំនួន ៣៥%, ពន្ធអាករហូតដល់ ៣០%, ពន្ធពីលើតម្លៃ VAT tax  ១៥% ភាគរយ និងពន្ធផ្សេងៗសរុប ១៣% ថែមទៀត ដែលធ្វើឲ្យតម្លៃហក់ឡើងខ្ពស់ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota bZ3X ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ អាចផលិតកម្លាំងបាន ២០១ សេះ មានជម្រើសជាមួអាគុយចំនួន ៣ រួមមាន៖

  • កញ្ចប់អាគុយទំហំ ៥០ គីឡូវ៉ាត់ម៉ោង សាកថ្មពេញ អាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ
  • កញ្ចប់អាគុយទំហំ ៥៨ គីឡូវ៉ាត់ម៉ោង សាកថ្មពេញ អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រ
  • កញ្ចប់អាគុយទំហំ ៦៧,៩២ គីឡូវ៉ាត់ម៉ោង សាកថ្មពេញ អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២៤នាទី ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនីសុទ្ធ Toyota bZ3X ស៊េរីថ្មីចុងក្រោយនេះ គឺជាទីផ្សារដំបូងគេបន្ទាប់ពីប្រទេសចិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម