Toyota Sienna Hybrid ឆ្នាំ២០២១ ថ្មី ស៊ីសាំងកាន់តែតិច ឌីហ្សញរឹតតែកាច

Toyota បានបញ្ចេញរថយន្ត Sienna Hybrid ស៊េរីឆ្នាំ២០២១ ជាផ្លូវការ។ Sienna ជំនាន់ទី៤ ថ្មីនេះប្រើគ្រោងឆ្អឹង TNGA-K ហើយបំពាក់ម៉ាស៊ីន Hybrid ជាលើកដំបូង ជួយឲ្យវាកាន់តែសន្សំសំចៃ។

Sienna Hybrid មានកាប៊ីនខាងក្នុងធំទូលាយ ហើយរៀបចំបានយ៉ាងស្រស់ស្អាត ដោយក្នុងនោះមានបំពាក់កុងទ័រឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់ Touchscreen ៩អ៊ីញ មានមុខងារ Android Auto និង Apple CarPlay ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តវ៉ែនខ្នាតតូចនេះបំពាក់ម៉ាស៊ីន Hybrid ថ្មី ហៅថា Toyota Hybrid System II ជាមួយនឹងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ២៤៣សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៧,១លីត្រ/១០០គីឡូម៉ែត្រ។ វាផ្តល់ជម្រើសបើកបរ ៤ គឺ EV, Normal, Eco និង Sport។

Sienna ឆ្នាំ២០២១ បំពាក់ប្រព័ន្ធ Toyota Safety Sense 2.0 មកស្តង់ដារ ក្នុងនោះមានមុខងារដូចជា Pre-Collision System with Pedestrian Detection/Lowlight Detection, Full-Speed Range Dynamic Radar Cruise Control, Lane Departure Alert with Steering Assist, Lane Trace Assist, Automatic High Beams និង Road Sign Assist។

បន្ថែមពីនេះក៏មានពោងសុវត្ថិភាព ១០ និងមុខងារផ្សេងទៀតដូចជា Enhanced Vehicle Stability Control (VSC) with Traction Control (TRAC), Electronic Brake-force Distribution (EBD), Brake Assist (BA), Anti-lock Braking System (ABS) និង Smart Stop Technology (SST) ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម