លោកព្រះ Zlatan Ibrahimovic ជិះឡាន Ferrari អត់ដំបូល តម្លៃ២លានដុល្លារ ផ្អើលគេផ្អើលឯង

កីឡាករបាល់ទាត់សញ្ជាតិស៊ុយអែត Zlatan Ibrahimovic ដែលមានតម្លៃខ្លួន ២០០លានដុល្លារ ត្រូវបានគេប្រទះឃើញជិះរថយន្តដ៏កម្រ Ferrari Monza SP2។

រថយន្តស្ព័រអត់ដំបូល Ferrari Monza SP2 របស់ Zlatan នេះ មានតួខ្លួនពណ៌ខ្មៅ និងកាប៊ីនពណ៌ក្រហម យ៉ាងស្រស់ស្អាត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Monza SP2 បំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ naturally-aspirated V12 មានកម្លាំង ៧៩៩សេះ។ វាគឺជាម៉ាស៊ីន naturally-aspirated V12 មានកម្លាំងខ្លាំងបំផុត ដែល Ferrari បានផលិត។

គួរឲ្យដឹងថា ក្រុមហ៊ុន Ferrari នឹងផលិតរយន្តនេះត្រឹម Monza SP2 និងមួយម៉ូដែលទៀតគឺ Monza SP1 (កៅអីតែ១) សរុបត្រឹមតែ ៤៩៩គ្រឿងប៉ុណ្ណោះ ហើយវាមានតម្លៃចាប់ពី ២លានដុល្លារក្នុងមួយគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម