វីដេអូ Bugatti Chiron Pur Sport បញ្ចេញកម្លាំង ១៤៧៩សេះ លើទីលាន

Bugatti បាន​បង្ហាញ​នូវ​វីដេអូ​ធ្វើ​តេស្ត​រថយន្ត​ Chiron Pur Sport នៅ​ទីលាន​ Bilster Berg នា​ប្រទេស​អាល្លឺម៉ង់ ដើម្បី​សាក​ល្បង​កម្លាំង​រថយន្ត​មហា​កម្លាំង​​មួយ​នេះ។

ប្រៀប​ធៀប​នឹង​ Chiron ធម្មតា Pur Sport នេះ​មាន​ទម្ងន់​ស្រាល​ជាង​​ប្រមាណ ៥០ដុល្លារ ហើយ​វា​មាន​បំពាក់​នូវ​ប្រអប់​លេខ​ថ្មី​ដែល​​អាច​បង្កើន​ល្បឿន​អតិបរមា​របស់​ម៉ាស៊ីន​បាន។ ម៉ាស៊ីន​របស់​រថយន្ត​ Pu Sport គឺ​មាន​ ១៦ ស៊ីឡាំង ចំណុះ ៨,០លីត្រ ដែល​អាច​ផលិត​កម្លាំង​បាន​ ១៤៧៩ សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti នឹង​ចាប់​ផ្ដើម​ការ​ផលិត​រថយន្ត Chiron Pur Sport នេះ​នៅ​ចាប់​ពី​ត្រីមាស​ទី ៣ឆ្នាំ ២០២០ ដែល​មាន​ផលិត​ត្រឹម ៦០ គ្រឿង ហើយ​មួយ​គ្រឿង​គឺ​មាន​តម្លៃ​មិន​ក្រោម ៣លាន​អឺរ៉ូ (ប្រមាណ ៣,២៨លាន​ដុល្លារ) ឡើយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម