ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ក្រុមហ៊ុន Chery បានផ្ទេរសិទ្ធឲ្យ Luxeed ផលិតរថយន្ដ MPV អគ្គិសនីមានតម្លៃ៥មុឺនដុល្លារ

ក្រុមហ៊ុន Chery បានផ្ទេរសិទ្ធឲ្យ Luxeed ផលិតរថយន្ដ MPV អគ្គិសនីមានតម្លៃ៥មុឺនដុល្លារ

ក្រុមហ៊ុន Chery បានបញ្ឈប់ការអភិវឌ្ឍរថយន្ត MPV ប្រណីតម៉ូឌែល Exeed Exlantix E08 របស់ខ្លួន ក្នុងគោលបំណងដើម្បីបង្រួបបង្រួមធនធាន ហើយបានសម្រេចផ្ទេរឲ្យក្រុមហ៊ុន Luxeed ដែលមានការគាំទ្រពីក្រុមហ៊ុន Huawei អភិវឌ្ឍរថយន្ត MPV នេះវិញម្ដង។ ការផ្លាស់ប្តូរនេះបានធ្វើឲ្យរថយន្ដថ្មី EHV របស់ Luxeed នឹងត្រូវផលិតនៅលើគ្រោងឆ្អឹង E0X-L ក្លាយជារថយន្ត MPV ដំបូងគេស្ថិតក្នុងបុត្រសម្ព័ន្ធ HIMA (Harmony Intelligent Mobility Alliance) នៅពេលដែលវាត្រូវបានដាក់លក់នៅដើមឆ្នាំ ២០២៦។

The Most Tech-savvy Electric MPV? Chery Exeed E08 Debuts at Beijing Auto  Showយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន 21st Century Business Herald ក្រុមវិស្វករមួយផ្នែកនៃគម្រោងផលិតរថយន្ដ Exlantix E08 ត្រូវបានផ្ទេរទៅឲ្យគម្រោងហើយប្ដូរឈ្មោះទៅជា EHV ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Luxeed។ រថយន្ដនឹងផ្តល់ជូននូវជម្រើសប្រភេទអគ្គិសនីសុទ្ធ (pure-electric) និងប្រើប្រាស់អគ្គិសនីលាយសាំង (extended-range) ហើយប្រើអាគុយរបស់ក្រុមហ៊ុន CATL។

រថយន្ត Luxeed EHV បានដាក់គោលដៅប្រកួតប្រជែងក្នុងទីផ្សាររថយន្ដ MPV មានតម្លៃប្រមាណ ៥០ ០០០ដុល្លារ នៅប្រទេសចោន ខណៈរថយន្តម៉ូឌែលចាស់ E08 ដែលត្រូវបានលុបចោលមានតម្លៃប្រហាក់ប្រហែល ៣០  ០០០ ដុល្លារ។ ក្រុមហ៊ុន Chery បានបញ្ជាក់ពី “យុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់”  ដើម្បីជៀសវាងការប្រកួតប្រជែងផ្ទៃក្នុងរវាងម៉ាកយីហោរថយន្តអគ្គិសនីប្រណីតរបស់ខ្លួន។

Chery Exeed 08 MPV to debut at Beijing Auto Showការសម្រេចចិត្តនេះស្របពេលតម្រូវការរថយន្ត MPV អគ្គិសនីកំពុងកើនឡើងយ៉ាងខ្លាំងនៅចិន ខណៈតួលេខនៃការលក់រថយន្ដ MPV នៅប្រទេសចិនបានកើនឡើង ៤៩.៧% ប្រចាំឆ្នាំក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ឈានដល់ ២១៤ ១០០ គ្រឿង។ រថយន្ដ MPV របស់ Luxeed កំពុងត្រូវបានគេចាប់អារម្មណ៍ខ្លាំង ព្រោះក្រុមហ៊ុនេះ មានការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងជាម៉ាកយីហោទីពីរក្រោមសម្ព័ន្ធ HIMA៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម