ឡាន Range Rover ដំបូង ផលិតឡើងក្រោមវិធានការគម្លាតសង្គម

កាល​ពី​ដើម​សប្ដាហ៍​នេះ រថយន្ត​ Range Rover ដំបូង​ដែល​ផលិត​ឡើង​ក្រោម​វិធានការ​គម្លាត​សង្គម​ បាន​បើក​ចេញ​ពី​សង្វាក់​ផលិតកម្ម​​នៃ​រោងចក្រ​របស់​ Jaguar Land Rover ​នៅ​ក្រុង Solihull ប្រទេស​អង់គ្លេស។

ក្រុមហ៊ុន JLR បាន​​​អនុវត្តន៍​នូវ​វិធានការ​គម្លាត​សង្គម, ការ​រស់​នៅ​ស្អាត និង​ការ​ត្រួតពិនិត្យ​សុខភាព​បុគ្គលិក​សម្រាប់​សង្វាក់​ផលិតកម្ម​របស់​ខ្លួន តំបន់​វិស្វកម្ម ​និង​តំបន់​ការិយាល័យ​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ក្រោយ​ពី​មាន​ការ​ផ្អាក​ការ​ផលិត​បណ្ដោះ​អាសន្ន​ព្រោះ​មាន​ផ្ទុះ​ជំងឺ​កូវីដ​១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិធានការ​សុវត្ថិភាព​ដែល JLR បាន​អនុវត្តន៍​រួម​មាន​​ការ​ត្រួត​ពិនិត្យ​កម្ដៅ​ជា​មួយ​កាមេរ៉ា​វាស់​កម្ដៅ, ការ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ចម្ងាយ ២ម៉ែត្រ​រវាង​បុគ្គលិក​ម្នាក់ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន, ​ប្រើ​ឧបករណ៍​ការពារ​អាច​ប្រើ​ប្រាស់​ឡើង​វិញ​ដូច​ជា​របាំង​ការពារ​មុខ​ផលិត​ដោយ​ក្រុមហ៊ុន និង​ការ​ណែនាំ​អំពី​ការ​លាង​សម្អាត​ជា​ដើម៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម