
បន្ទាប់ពីបានចំណាយពេល និងថវិការនៅក្នុងការអភិវឌ្ឈន៍អស់ជាច្រើន ពេលនេះ ក្រុមហ៊ុន Honda ផ្ទាល់បានប្រកាសចាប់ដៃគ្នាជាមួយក្រុមហ៊ុន AI ថ្មីមួយរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Helm.ai ហើយ ដោយក្នុងនោះ ពួកគេនឹងបង្កើតប្រព័ន្ធបើកបរដោយខ្លួនឯង សម្រាប់ដាក់ឱ្យប្រើប្រាស់នៅក្នុងរថយន្ត Honda គ្រប់ម៉ូឌែលទាំងអស់ នៅក្នុងឆ្នាំ២០២៧។
គួរឲដឹងថា ក្រុមហ៊ុន Helm.ai គឺក្រុមហ៊ុន AI startup ថ្មីមួយរបស់សហរដ្ឋអាមេរិកដែលមានតម្លៃវិនិយោគសរុបជាង ១០០ លានដុល្លារ ឯណ្ណោះ ហើយមានសមត្ថភាពខ្លាំងទៅលើផ្នែក AI camera-based perception និង simulation technologies ។ ជាមួយគ្នានេះ ក្រុមហ៊ុន Honda ផ្ទាល់ ក៏បានកាន់កាប់ភាគហ៊ុនខ្លះៗនៅក្នុងក្រុមហ៊ុននេះចាប់តាំងពីឆ្នាំ ២០២១ មក ជាមួយការវិនិយោគ ៣០ លានដុល្លារ ផងដែរ។
គួរបញ្ជាក់ថា ចំពោះគោលបំណងរបស់ក្រុមហ៊ុន Honda នៅក្នុងបង្កើតប្រព័ន្ធបើកបរដោយខ្លួនឯងនេះ គឺដើម្បីប្រកួតប្រជែងជាមួយប្រព័ន្ធ SuperCruise របស់ GM និង Autopilot របស់ Tesla ។ លើសពីវាក៏ជាផ្នែកមួយដើម្បីបង្កើនទីផ្សារលក់រថយន្ត និងបង្ហាញពីការរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងវិស័យបច្ចេកវិទ្យា AI ផងដែរ៕