
យោងតាមឯកសារអនុម័តយានយន្តនៅក្នុងសហភាពអឺរ៉ុបថ្មីៗនេះ បានបង្ហាញថា រថយន្ត Tesla Model 3 នឹងទទួលបានការកែប្រែថ្មីទៅលើចំនួនមួយចំនួន ហើយនឹងជាចំនុចដែលអ្នកប្រើប្រាស់បានស្នើសុំជាយូរមកហើយ។ ការផ្លាស់ប្តូរដែលត្រូវបានអនុម័តរួមមាន ការបន្ថែមកាមេរ៉ានៅកាងខាងមុខ ដូចទៅនឹងរថយន្ត Tesla ម៉ូដែលថ្មីផ្សេងទៀត ហើយក៏មានការបំពាក់ត្រឡប់មកវិញនូវកន្លែងដងកាច់សញ្ញាភ្លើងស៊ីញ៉ូ ដូចទៅនឹងរថយន្ត Model Y សេរ៊ីថ្មីផងដែរ។
សម្រាប់កាមេរ៉ានៅលើកាងខាងមុខ ម្ចាស់រថយន្តរបស់ Tesla បានធ្វើការស្នើសុំចាប់តាំងពីមានការផ្លាស់ប្តូរពី Ultrasonic សេនស័រ ទៅប្រើប្រាស់ Tesla Vision ដោយសារតែកាំមេរ៉ាលើកញ្ចក់ មិនអាចមើលឃើញពីទិដ្ឋភាពនៅខាងមុខកាងបានច្បាស់ល្អ ជាពិសេសពេលចតនៅកន្លែងចង្អៀត។ ដូច្នេះការបន្ថែមកាមេរ៉ាទៅលើសេរ៊ីថ្មីត្រូវបានគេរំពឹងថានឹងជួយអ្នកបើកបរមើលបានច្បាស់ល្អ។
ចំណែការវិលត្រឡប់មកវិញនូវកន្លែងដងកាច់សញ្ញាភ្លើងស៊ីញ៉ូក្រោមដៃចង្កូច វានឹងដូចទៅនឹងរថយន្ត Model Y សេរ៊ីថ្មីផងដែរ ដោយវានឹងផ្តល់នូវភាពងាយស្រួលក្នុងការកាច់ស៊ីញ៉ូ។ ប៉ុន្តែទោះជាយ៉ាង មុខងារផ្សេងៗដូច ប៊ូតុងបញ្ជាផ្លិតទឹក ប៊ូតុងតម្លើង-ទម្លាក់កម្ពស់ភ្លើងនៅរក្សានៅលើដៃចង្កូតដដែល។
ក្រៅពីចំណុចដែលបានលើកឡើងនេះ Tesla Model 3 សេរ៊ីថ្មីក៏ត្រូវបានរំពឹងថានឹងមានការកែប្រែទៅលើរូបរាងនៃការរចនាផងដែរ ប៉ុន្តែទោះជាយ៉ាងណាវាដំណឹងដ៏ល្អមួយសម្រាប់អតិថិជន Tesla ដែល Tesla បានស្តាប់តាមការស្មើរសុំរបស់អតិថិជនខ្លួន៕