តម្រូវការបច្ចេកវិទ្យាខ្ពស់! Volkswagen នឹងបញ្ចូលនូវបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ XNGP របស់ Xpeng ទៅក្នុងរថយន្តអគ្គិសនីរបស់ខ្លួន

ស្របពេលដែលតម្រូវការទីផ្សារជុំវិញពិភពលោកកំពុងមានតម្រូវការខ្ពស់ទៅលើផ្នែកបច្ចេកវិទ្យា ពេលនេះ ក្រុមហ៊ុន Volkswagen បានសម្រេចបញ្ចូលនូវបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ XNGP របស់ក្រុមហ៊ុនចិន Xpeng ទៅក្នុងរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនហើយ ដោយក្នុងនោះ នឹងដាក់ឲដំណើរការជាផ្លូវការចាប់ពីឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងនោះ សម្រាប់រថយន្តដំបូងគេដែលនឹងទទួលបាននូវបច្ចេកវិទ្យានេះ គឺជារថយន្ត SUV ម៉ូឌែលថ្មីដែលសហការបង្កើតឡើងជាមួយក្រុមហ៊ុន Xpeng ដោយប្រើប្រាស់នូវគ្រោងឆ្អឹង China Electronic Architecture (CEA) ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ក្រុមហ៊ុន Volkswagen ផ្ទាល់ ក៏នឹងវិនិយោគនូវទឹកប្រាក់ ៧៧០លានដុល្លារ ទៅក្នុងក្រុមហ៊ុន Xpeng ដើម្បីទទួលបាននូវភាគហ៊ុន និងផលិតនូវរថយន្ត EV ថ្មីចំនួន ២ម៉ូឌែលផ្សេងទៀតផងដែរ ខណៈការចេញលក់វិញ នឹងធ្វើឡើងនៅក្នុងឆ្នាំ២០២៦។

លើសពីនេះ ក្រុមហ៊ុន Xpeng ក៏នឹងផ្គត់ផ្គង់នូវបន្ទះឈីប Turing AI ADAS របស់ខ្លួនសម្រាប់ក្រុមហ៊ុន Volkswagen ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម