រថយន្តគម្រូ Subaru Performance-E STI ត្រូវបានគេចាត់ទុកជារថយន្តគម្រូអគ្គិសនី ដែលមានរូបរាងមើលទៅកាចហើយអំណាចបំផុត ដែលត្រូវបាដាក់ង្ហាញខ្លួននៅពិព័រណ៍យានយន្ដ Japan Mobility Show 2025 ក្នុងប្រទេសជប៉ុន។
  រថយន្តគម្រូនេះ តំណាងឲ្យអនាគតនៃរថយន្ដអគ្គិសនីបែប Performance ជំនាន់ថ្មីរបស់ Subaru ។ ក្នុងពេលបង្ហាញរថយន្ដអគ្គិសនីគម្រូនេះក្រុមហ៊ុន បានលើកឡើងអំពីការសិក្សាយ៉ាងសុីជម្រៅលើរថយន្ដប្រភេទ BEV ដើម្បីផ្ដល់នូវបទពិសោធន៍បើកបរដ៏រំភើបដល់អ្នកបើកបរ។

បើនិយាយពីការរចនា Performance-E STI បានឌីស្សាញក្នុងួទម្រង់រូបរាងបែប Fastback ដែលមានលក្ខណៈស្ព័រ និងទាប។ អ្វីដែលទាក់ភ្នែកគឺពណ៍រថយន្ដនេះដោយវាភ្ជាប់មកជាមួយពណ៍ World Rally Blue និងកង់យ៉ាន់ពណ៌ មាស (Gold Wheels) ព្រមទាំងមាននិមិត្តសញ្ញា STI ពណ៌ផ្កាឈូក-ក្រហម ដែលសុទ្ធតែជាការគោរពចំពោះកេរដំណែលរថយន្តប្រណាំងរបស់ Subaru ម៉ូឌែល 22B ដែលបានដាក់បង្ហាញកាលពីឆ្នាំ១៩៩៨។ បើតាមរូបរាងខាងក្រៅច្បាស់ណាស់ រថយន្ដមួយនេះនឹងមានកម្លាំងខ្លាំង ដើម្បីឲ្យសមាមាត្រនឹងរូបរាងរបស់វា។ បើទោះបីជាក្រុមហ៊ុន Subaru មិនទាន់បានបញ្ជាក់ពីកម្លាំងជាក់ស្ដែងក៏ដោយ។
គិតមកទល់ពេលនេះ ការអភិវឌ្ឍរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Subaru គឺមានទំនាក់ទំនងតែជាមួយក្រុមហ៊ុន Toyota ប៉ុណ្ណោះ។ រថយន្តអគ្គិសនីទាំងអស់ដែលខ្លួនកំពុងមាននៅពេលបច្ចុប្បន្នគឺផ្អែកពឹងលើមូលដ្ឋានគ្រិះទាំងស្រុងរបស់ Toyota ទាំងអាគុយ,ម៉ូទ័រនិងបច្ចេកវិទ្យា។ 
ភាពជាដៃគូនេះនឹងបន្តទៅអនាគត ប៉ុន្តែ Subaru ក៏កំពុងធ្វើការលើសិក្សារលើរថយន្តអគ្គិសនី ដែលខ្លួនបានអភិវឌ្ឍដោយខ្លួនឯងផងដែរ។ ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុនបានបង្ហាញផែនការក្នុងការដាក់លក់រថយន្ត EV ថ្មីចំនួនប្រាំបីម៉ូឌែលត្រឹមឆ្នាំ ២០២៨ ហើយក្នុងចំណោមនោះ មានតែបួនម៉ូឌែលប៉ុណ្ណោះដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយ Toyota។
 យ៉ាងមិញក្រុមហ៊ុន Subaru មិនបានបញ្ចេញលក្ខណៈបច្ចេកទេសពេញលេញរបស់រថយន្ដគម្រូ  Subaru Performance-E STI Concept ដាក់បង្ហាញសាធារណៈនៅឡើយទេ។ សម្រាប់ការដាក់រថយន្ដគម្រូនេះ នៅពិព័រណ៍យានយន្ដ Japan Mobility Show 2025 ក្នុងប្រទេសជប៉ុន គឺជាការបង្ហាញពីឆន្ទៈរបស់ Subaru ក្នុងការបោះជំហានទៅកាន់យុគសម័យអគ្គិសនីដោយមិនបោះបង់ចោលរការផលិតរថយន្ដបែប Performance ដ៏ល្បីល្បាញរបស់ខ្លួន។ អ្វីដែលសំខាន់ក្រុមហ៊ុន Subaru មិនទាន់ប្រកាសពីផែនការផលិតវាជាផ្លូវការនៅឡើយទេ ដូច្នេះមានតែរងចាំមើលនៅពេលខាងមុខទៀត។ ប៉ុន្តែសម្រាប់អ្នកចូលចិត្តរថយន្ដស្ព័របែប Performance ច្បាស់ណាស់នឹងស្រឡាញ់ពេញចិត្តជាគម្រូមួយនេះ៕