
បន្ទាប់ពីសម្លឹងឃើញឪកាសថ្មីដើម្បីបង្កើនជំរុញនូវការច្នៃប្រឌិត និងការផលិតយានយន្តរបស់ខ្លួន ពេលនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan បានប្រកាសចាប់ដៃសហការគ្នាជាមួយក្រុមហ៊ុនអង់គ្លេស Monolith ហើយ ដោយក្នុងនោះ ក្រុមហ៊ុនមួយនេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ Monolith ដើម្បីកែលម្អដំណើរការអភិវឌ្ឍន៍ និងផលិតរថយន្តរបស់ខ្លួន ពោលគឺដើម្បីកាត់បន្ថយការចំណាយពេល និងធនធាន ហើយជំរុញឱ្យការច្នៃប្រឌិតមានភាពលឿនជាងមុន។
ក្នុងនោះ ចំពោះកិច្ចសហការរបស់ក្រុមហ៊ុន Nissan និងក្រុមហ៊ុន Monolith នេះ គឺមានរយៈពេលដល់ទៅ ៣ឆ្នាំឯណ្ណោះ ពោលគឺនឹងបញ្ចប់នៅឆ្នាំ២០២៧។

គួរបញ្ជាក់ថា ក្រៅពីគោលបំណងទាំងនេះ ក្រុមហ៊ុន Nissan ផ្ទាល់ក៏បានបញ្ចប់នូវការសាកល្បងដោយជោគជ័យ ដោយបានប្រើប្រាស់នូវ AI នេះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការធ្វើតេស្តរថយន្តអគ្គិសនី Nissan LEAF របស់ខ្លួនផងដែរ។

ជារួម កិច្ចសហការរវាងក្រុមហ៊ុន Nissan និងក្រុមហ៊ុន Monolith មិនត្រឹមតែបានបង្ហាញពីទិសដៅថ្មីនៃឧស្សាហកម្មរថយន្តប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានជួយកាត់បន្ថយពេលវេលា និងការចំណាយជាច្រើន ហើយថែមទាំងជំរុញឱ្យមានការច្នៃប្រឌិតថ្មីៗក្នុងការផលិតយានយន្តផងដែរ៕





















