ក្រោយពីបានប្រកាសអំពីការកាត់បន្ថយបុគ្គលិក ១២០០ នាក់រួចមក McLaren បានបង្ហាញចេញរបាយការណ៍ចំណូលចំណាយសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២០ ដែលមានលទ្ធផលមិនល្អប៉ុន្មានឡើយ។
ក្រុមហ៊ុនអង់គ្លេសនេះមានការខាតបង់ទឹកប្រាក់ប្រមាណ ១៦៣លានដុល្លារ ក្នុងត្រីមាសដំបូង ធៀបនឹងពេញមួយឆ្នាំ ២០១៩ មានការខាតបង់ត្រឹមប្រមាណ ៣៤,៥លានដុល្លារប៉ុណ្ណោះ។ ចំណែកចំណូលនៅត្រីមាសទីមួយវិញគឺមានប្រមាណ ១៣៤លានដុល្លារ។
ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ ២០២០ នេះដែរ McLaren អាចលក់រថយន្តបានសរុប ៣០៧គ្រឿង ធៀបនឹងពេលដូចគ្នាកាលឆ្នាំមុនលក់បាន ៩៦៣គ្រឿង។ ក្រុមហ៊ុនរំពឹងថាត្រីមាសទី ២ អាចនឹងមានលទ្ធផលមិនខុសពីត្រីមាសទីមួយប៉ុន្មានឡើយ ប៉ុន្តែត្រីមាសទី ៣ និងទី ៤ អាចនឹងល្អប្រសើរឡើងវិញ៕