
ក្នុងចំណោមមុខងារជាច្រើន ដែលទាក់ទាញអតិថិជនក្នុងការទិញរថយន្ត BYD មកប្រើប្រាស់ គឺការបង្វិលអេក្រង់កម្សាន្តថាច់ស្គ្រីនបាន ៩០ដឺក្រេ ចង់ដាក់អេក្រង់ផ្តេកក៏បាន ឬដាក់បញ្ឈរក៏បាន ហើយនេះជាមុខងារដ៏ល្អឯករបស់ BYD។ ប៉ុន្តែគួរឲ្យសោកស្តាយ ក្រុមហ៊ុនចិនដ៏ធំបំផុតមួយនេះ បានសម្រេចដកមុខងារបង្វិលបាននេះចេញវិញហើយ ចាប់ពីម៉ូឌែល Atto 2 ឡើងទៅ។

លោកស្រី Stella Li អនុប្រធានក្រុមហ៊ុន BYD បានបញ្ជាក់ថា រថយន្ត BYD ដែលផលិតក្រោយៗខាងមុខនេះ នឹងមកតែជាមួយអេក្រង់កម្សាន្តថាច់ស្គ្រីនផ្តេកតែប៉ុណ្ណោះ ដើម្បីតម្រូវតាមប្រព័ន្ធ Apple Carplay និង Android Auto។ ក្នុងនោះ Atto 2 នឹងក្លាយជារថយន្ត BYD ដំបូង ដែលគាំទ្រប្រព័ន្ធទាំងពីរនេះ។

ការប្រើប្រាស់អេក្រង់បង្វិល គឺមានការកំណត់ដែលមិនអាចភ្ជាប់ជាមួយកម្មវិធីជាច្រើន ជាពិសេស Apple Carplay និង Android Auto ពោលគឺមិនអាចផ្តល់បទពិសោធន៍ល្អបំផុតសម្រាប់អតិថិជនបានឡើយ។ យ៉ាងណាមិញ ការបិទមិនឲ្យបង្វិលអេក្រង់បានបែបនេះ ក៏បានជួយឲ្យ BYD កាត់បន្ថយ interface customize, ងាយស្រួលសម្រាប់ការដំឡើង software និងប្រតិបត្តិការកាន់តែរលូន៕





















