
ក្រុមហ៊ុន BYD បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី BYD Tang L (Atto 8) ឬ (Sealion 8) ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃលក់ចាប់ពី ៣០ ២៥០ដុល្លារ ដល់ ៣៨ ៦២០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត BYD Tang L ឆ្នាំ២០២៦ នេះ ដំណើរការដោយ៖
- (PHEV) ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo អាចផលិតកម្លាំងបាន ១៥៤សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៦៨សេះ និង ២៦៨សេះ។ ក្នុងនោះ វាប្រើប្រាស់នូវអាគុយទំហំ ៣៥,៦២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៧៥, ២០០ និង ២១៥គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។
- (EV) ជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៦៧០សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣០៨សេះ និង ៧៧៨សេះ។ ក្នុងនោះ វាប្រើប្រាស់នូវអាគុយទំហំ ១០០,៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០, ៦០០ និង ៦៧០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការរចនាវិញ វាមានការរចនាដូចជំនាន់មុនដដែល (Dragon Face Design Language) ប៉ុន្តែទទួលបានការអាប់ឌែតថ្មីៗទៅលើចំនុចជាច្រើន ពោលគឺមានភាពប្រណិតជាងមុន។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរឆ្លាតវៃកម្រិតខ្ពស់ DiPilot 300 (DiPilot 300) ផងដែរ៕



















